មកដឹងទាំងអស់គ្នា! នេះជារង្វាន់ដែលសិស្សនិទ្ទេស A ទទួលបានពីសម្ដេច ព្រឹកមិញនេះ
នៅព្រឹកថ្ងៃទី ០៣ ខែឧសភា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប ១៧៥៣ នាក់ ដែលពិធីសំណេះសំណាលនេះ បានធ្វើឡើងនៅសាលពិព័រណ៍ OCIC ជ្រោយចង្វារ។
ក្នុងនោះ ចំពោះរង្វាន់លើកទឹកចិត្ត ដល់សិស្សដែលទទួលបាននិទ្ទេស (A) ទាំង ១៧៥៣ នាក់ គឺក្នុងម្នាក់ៗ ទទួលបានថវិកា ២លានរៀល សៀវភៅអប់រំទូន្មាន ២ ក្បាល (សៀវភៅ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង) , iPad ម្នាក់ ១ គ្រឿង ដែលជាអំណោយរបស់ក្រុម ហ៊ុន ជីប ម៉ុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួនម្នាក់ ១។
បន្ថែមលើសពីនេះ ចំពោះលោកគ្រូអ្នកគ្រូ ដែលជា នាយកសាលា បានអញ្ជើញចូលរួម ម្នាក់ៗទទួលបាន ថវិកាចំនួន ១ លានរៀល ជាមួយសៀវភៅអប់រំទូន្មាន២ក្បាល របស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ ១ ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុងមួយសាលាទទួលបានថវិការ ៣ លានរៀល៕