ធ្លាប់ដាក់ពាក្យធ្វើកូនប្រសាម្តាយ Great តែពេលឃើញ Great ផ្តើមស្និទ្ធនឹង Kao ខ្លាំង Jackie ក៏ផ្ទុះប្រតិកម្មផាំងៗភ្លែត
ថ្មីៗនេះ មហាជនហាក់ងាកមកចាប់អារម្មណ៍ ចាប់គូតារាប្រុស Great Warinthorn និងតារាស្រី Kao Supassara ដែលជាដៃគូសម្តែងរួមគ្នា ជាពិសេសពេលនេះអ្នកទាំង ២ មានបេះដូងទំនេរដូចគ្នា ដោយតារាស្រី Kao ទើបបែកបាក់ស្នេហា។
ក្រោយឃើញព័ត៌មានរសើបរវាងតារាប្រុសស្រីគូនេះ ហើយមើលទៅ Great និង Kao ហាក់ចាប់ផ្តើមស្និទ្ធស្នាលគ្នា Jackie ដែលជានារីមួយរូប ធ្លាប់ប្រកាសដាក់ពាក្យធ្វើកូនប្រសារបស់ម្តាយ Great ហាក់ចេញមុខទម្លាយអារម្មណ៍ទាំងអាក់អន់ស្រពន់ចិត្តឡើងភ្លាម។
Jackie បានរៀបរាប់ថា ៖ «ក៏បានឃើញណា ឃើញព័ត៌មានផ្សេងៗ តែខ្ញុំផ្ទាល់ក៏មិនដឹងថាការពិតបែបណានោះទេ តែ Jackie ផ្ទាល់ក៏បានត្រឹមតាមមើល ហើយបើថាខ្ញុំនិយាយនេះបានឮទៅដល់ Great ក៏សូមឱ្យសុភាពបុរស Great មកខ្សឹបប្រាប់ Jackie ផង ថាបើមានសង្សារ ស្រណុកខ្ញុំត្រៀមខ្លួនរៀនសមច្រៀងបទជូនពរ»៕
ប្រភព៖ Teenee