ផ្ទុះផ្អើលដើមឆ្នាំ ២០២២! គូគេប្រកាសការព្រាត តែគូតារាល្បីៗប៉ុន្មាននេះបែរប្រកាសបែកគ្នា
មួយរយៈក្រោយនេះ យើងសង្កេតឃើញថា រឿងស្នេហាក្នុងសង្គមសិល្បៈថៃ ហាក់មានដំណឹងល្អ និង ដំណឹងអាក្រក់មកប្រដេញគ្នា ដោយចូលដល់ដើមឆ្នាំ ២០២២ នេះ ក៏មានតារាប្រុសស្រីជាច្រើនដួង ប្រកាសត្រៀមខ្លួនចូលរោងការ ក្រោយរង់ចាំស្ថានភាពកូវីដធូរស្បើយអស់ជាយូរ ខ្លះទៀតក៏ប្រកាសបែកផ្លូវគ្នាត្រឡប់មកប្រើជីវិត Single វិញ។ គូតារាប្រុសស្រីដែលបានបែកគ្នានាឆ្នាំ ២០២២ នេះ មានដូចជា ៖
១. Gun Naphat និង Marie Broenner
តារាចម្រៀងរូបសង្ហាវ័យ ៣១ ឆ្នាំ លោក Gun Naphat បានប្រកាសបញ្ចប់ចំណងស្នេហាជាមួយតារាស្រី Marie Broenner ក្រោមហេតុផលមិនចុះសម្រុងគ្នា។
២. Kao Supassara និង មិត្តប្រុស Chow Chawalit
Kao Supassara បានប្រកាសបញ្ចប់ចំណងស្នេហ៍ជាមួយមិត្តប្រុសនាយ Chow Chawalit ដោយរក្សាបេះដូងទំនេរ និង ទៅណាមកណាម្នាក់ឯង។ គូស្នេហ៍នេះមិនបានចេញមុខបញ្ជាក់ហេតុផលដែលធ្វើឱ្យអ្នកទាំងពីរបែកគ្នានោះឡើយ ដោយ Kao គ្រាន់តែនិយាយត្រួសៗថា «មនុស្សខ្លះចូលមកគ្រាន់តែដើរកាត់ជីវិតបណ្តោះអាសន្ន តែវាក្លាយជាមេរៀនឱ្យចាំជារៀងរហូត»។
៣. Max Nattapol និង Mook Worranit
Mook Worranit បានប្រកាសបែកផ្លូវជាមួយតារាប្រុស Max Nattapol ក្រោយទាក់ទងគ្នាបានមួយឆ្នាំ ដោយអ្នកទាំង ២ បានបញ្ចប់ចំណងស្នេហ៍មួយនេះយ៉ាងស្ងាត់ៗ ហើយ Mook បានចំណាយពេលព្យាបាលបេះដូងដោយទៅធ្វើដំណើរកម្សាន្តនៅឯប្រទេសបារាំង។
៤. Ruj Suparuj និង Puimek Napasorn
គូស្នេហ៍ខុសវ័យជាង ១០ ឆ្នាំ រវាងតារាចម្រៀង Ruj Suparuj ដែលមានវ័យ ៣៧ ឆ្នាំ និង តារាសម្តែងស្រី Puimek Naparsorn វ័យ ២៥ ឆ្នាំ បានបិទទំព័រស្នេហ៍មកត្រឹមជាសិស្សច្បង និង សិស្សប្អូនវិញ ក្រោមមូលហេតុរស់នៅមិនចុះសម្រុង និង មានរឿងខ្វែងគំនិតគ្នាច្រើន៕