ក្រុមបាតុករដែលមានកំហឹងនៅក្នុងប្រទេសស្រីលង្កា បានដុតបំផ្លាញផ្ទះជាច្រើនខ្នង ដែលជាកម្មសិទ្ធិរបស់លោកនាយករដ្ឋមន្ត្រី Mahinda Rajapaksas ព្រមទាំងប៉ុនប៉ងសម្រុកចូលទៅគេហដ្ឋានរបស់លោកថែមទៀតផង។
អំពើហិង្សា និង ភាពចលាចលបានកើតឡើង ក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រីលោក Rajapaksa ស្របពេលដែលមានការតវ៉ាដ៏ធំចំពោះ វិបត្តិសេដ្ឋកិច្ចរបស់រដ្ឋាភិបាល រួមមាន បំណុលបរទេសចំនួន ៥១ ពាន់ដុល្លារ ដែលបានបណ្ដាលឱ្យពលរដ្ឋរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់ ខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ និង ថ្នាំសង្កូវប្រើប្រាស់រាប់ខែ។
មកទល់ពេលនេះ មានមនុស្ស ៧ នាក់បាត់បង់ជីវិត និង ១៩០ នាក់បានរងរបួស ក្រោយការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រ និង បាតុករប្រឆាំង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមបាតុករក៏បានដុតផ្ទះរបស់ត្រកូលលោក Rajapaksa រួមទាំងផ្ទះរបស់សមាជិកសភាផ្សេងៗថែមទៀតផង៕
ប្រភព៖ Yahoo new
PM Mahinda Rajapaksa’s ancestral home in Madamulluna has been set on fire. pic.twitter.com/JAN52w5Gxw
— DailyMirror (@Dailymirror_SL) May 9, 2022