គាំងបាត់! គ្រាន់តែកាបូប Chompoo កាន់ចេញទៅទិញកាហ្វេផឹក មានតម្លៃអាចទិញផ្ទះវីឡាបាន!
ជឿជាក់ថាមហាជនភាគច្រើនមុខជាបានស្គាល់ច្បាស់ តារាស្រីជួរមុខ Chompoo Araya អ្នកម្តាយកូន ៣ ដែលនិយមលេងខ្លួនស៊ីវិល័យទាន់សម័យ ប្រើសុទ្ធតែរបស់ប្រ៊េនៗទំនើប។
ក្រោយសម្រាលកូនបានជាង ១ ខែ គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់ចាប់ផ្តើមចេញក្រៅបង្អួតរាងឡើងវិញ ជាពិសេសគឺទៅហាងកាហ្វេ និងភោជនីយដ្ឋានផ្សេងៗ។
បើនិយាយពីរឿងហ្វេសសិន និងការតែងខ្លួនវិញ Chompoo ហាក់កាន់តែលេចធ្លោ និងលេងស្ទីលកាន់តែគួរឱ្យចាប់អារម្មណ៍ជាងមុនទៀត ជាពិសេសថ្មីៗនេះ មហាជនហាក់ចាប់អារម្មណ៍កាបូបស្បែកដែល Chompoo ស្ពាយទៅផឹកកាហ្វេ ដោយគេរកឃើញថាជាកាបូបយីហោ Hermes ធ្វើចេញពីស្បែកក្រពើ Kelly 32 Vert Celadon Natura Alligator ដែលមានតម្លៃប្រមាណជាង ៣ លាន ៥ សែនបាត (ប្រមាណ ១០ ម៉ឺនដុល្លារ) តែប៉ុណ្ណោះ៕
ប្រភព៖ Teenee