មិននឹកស្មាន! ម្តាយ Jes ធ្លាប់និយាយពាក្យទាំងអស់នេះ ពេលដឹងថាកូនទាក់ទង Will Wannarot
បើនិយាយដល់ឈ្មោះគូស្នេហ៍តារាស្រីរូបស្រស់ Will Wannarot និង លោក Jes Jespipat មហាជនប្រាកដជាចាប់អារម្មណ៍ភ្លាម ព្រោះអ្នកទាំងពីរជាគូស្នេហ៍មួយគូដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកគាំទ្រ ក្រោយពីបង្ហាញសកម្មភាពស្នេហ៍ដ៏ផ្អែមល្ហែមជារឿយៗមិនដែលដាច់នៅលើបណ្តាញសង្គមកន្លងមក។
បច្ចុប្បន្នគូស្នេហ៍អ្នកទាំងពីរក៏បានចំណាយពេលមើលចិត្តគ្នាជាង ៤ ឆ្នាំទៅហើយ ចំណែកចំណងស្នេហ៍ក៏រឹងមាំ ហាក់មិនដែលលេចឭព័ត៌មានរង្គោះរង្គើធ្វើឱ្យប្រេះឆាឡើយ។
ទន្ទឹមនឹងការបើកបង្ហាញពីទំនាក់ទំនង និង ភាពផ្អែមល្ហែមមិនដែលដាច់នោះដែរ កាលពីពេលកន្លងទៅ Jes ក៏ធ្លាប់បានទម្លាយរឿងដែលម្តាយលោកធ្លាប់បាននិយាយមកកាន់លោក ស្របពេលដឹងដំណឹងថាលោកផ្តើមស្នេហ៍ជាមួយ Will Wannarot ថា ៖ «គាត់គាំទ្រចំពោះការស្រឡាញ់របស់កូនទាំងពីរ ព្រោះ Will Wannarot ជាក្មេងដែលគួរឱ្យស្រឡាញ់ ជាមនុស្សសាមញ្ញមិនប្រកាន់ខ្លួន ចេះគោរពចាស់ទុំ»។
ជឿជាក់ថា បន្ទាប់ពីបានឮពាក្យនេះហើយមិនត្រឹមតែអ្នកគាំទ្ររបស់គូអ្នកទាំងពីរនោះទេដែលរំភើបរីករាយ តែជឿថាសូម្បីតែ Will Wannarot បានឮពាក្យនេះហើយប្រាកដជាសប្បាយ និង រំភើបចិត្តខ្លាំងជាក់ជាពុំខាន៕ https://adultlovers.pl