អ្នកគាំទ្ររំភើបណាស់ ទីបំផុត SNSD ប្រកាសវិលត្រឡប់មកវិញហើយ បន្ទាប់ពីស្ងប់ស្ងាត់ ៥ ឆ្នាំ!
ក្រុមចម្រៀងនារីកូរ៉េ Girls’ Generation ឬ SNSD បានស្ងប់ស្ងាត់ក្នុងការចេញនូវអាល់ប៊ុមថ្មីរបស់ខ្លួនជាក្រុម ចាប់តាំងពីខែសីហា ឆ្នាំ ២០១៧ មកម្ល៉េះ ពោលគឺអស់រយៈពេល ៥ ឆ្នាំមកហើយ ដែលអាល់ប៊ុមចុងក្រោយនោះមានចំណងជើងថា « Holiday Night » ដោយសមាជិកទាំង ៨ របស់ខ្លួនម្នាក់ៗបានផ្ដោតទៅលើការចេញចម្រៀងទោល សម្ដែង ឬ ទៅលើមុខរបររកស៊ីរបស់ពួកគេជាដើម។
ថ្មីៗនេះ នៅថ្ងៃទី ១៧ ខែឧសភា ផលិតកម្ម SM បានប្រកាសថាក្រុម Girls’ Generation នឹងចេញអាល់ប៊ុមថ្មីដើម្បីអបអរសាទរខួបលើកទី ១៥ នៃការ debut របស់ពួកគេ ពោលគឺនឹងចេញនៅក្នុងខែសីហា ឆ្នាំ ២០២២ នេះឯង។ ការត្រឡប់មកវិញលើកនេះ គេចាត់ទុកថាជាអាល់ប៊ុមមួយដើម្បី អរគុណដល់អ្នកគាំទ្រដែលតែងតែផ្តល់ក្តីស្រឡាញ់ និងគាំទ្រមកដល់ខ្លួនកន្លងមក។
គួរឱ្យដឹងផងដែរថា ក្រុមចម្រៀងនារីកូរ៉េ Girls’ Generation ឬ SNSD បាន debut នៅក្នុងខែសីហា ឆ្នាំ ២០០៧ ជាមួយនឹងសមាជិក ៩ នាក់ ដែលមានអាល់ប៊ុមមានចំណងជើងដំបូងគេថា « Reunited World »៕
ប្រភព៖ Naver