Great ផ្ដាំត្រង់ៗទៅ Jackie បែបនេះ ជាលើកដំបូង ក្រោយផ្ទុះចចាមអារ៉ាមរវាងលោក និង Kao
រឿងរ៉ាវជីវិតស្នេហាក្រៅឆាក របស់តារាសម្តែងប្រុស Great Warinthorn ហាក់ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនជាខ្លាំង នាមួយរយៈក្រោយនេះ។ ជាពិសេសពេលដែល Great មានតារាស្រី ២ រូបដែលចូលពាក់ព័ន្ធជាមួយនោះគឺ Kao និង Jackie ដែលម្នាក់ជាគូមហាជនផ្សំផ្គុំ និងម្នាក់ទៀតជាអ្នកធ្លាប់ចេញមុខដាក់ពាក្យធ្វើកូនប្រសាម្តាយ Great។
ជុំវិញចចាមអារ៉ាមស្នេហាលើកនេះ Great មិនបានជ្រើសរើសយកអ្នកណាឡើយ ដោយទុកបេះដូងទំនេរបរិសុទ្ធ ហើយតារាប្រុសរូបនេះ ក៏ធ្លាប់បានចេញមុខបកស្រាយ រវាងសម្ពន្ធភាពលោក និង Kao ឱ្យដឹងដែរថា៖ «ពេលនេះលោកចាត់ទុក Kao ត្រឹមជាប្អូនស្រីតែប៉ុណ្ណោះ»។
យ៉ាងណាមិញ បើនិយាយដល់តារាស្រី Jackie វិញ Great បានបង្ហើបឱ្យដឹងថា៖ «ក្រោយលេចចេញព័ត៌មានជាមួយ Kao គឺ Jackie បាត់ខ្លួនតែម្តង ហាក់រក្សាគម្លាតឆ្ងាយពីលោក ដោយមិនឃើញនាងចូលមកបញ្ចេញមតិ ឬឆ្លើយឆ្លងនៅក្នុងបណ្តាញសង្គមដូចមុននោះទេ។ មិនថាយ៉ាងណា ក៏ចង់ផ្តាំប្រាប់ Jackie ថា អាចលេងជាមួយគ្នាបានដូចមុន មិនមានបញ្ហាអ្វីត្រូវបារម្ភទេ»៕
ប្រភព៖ Teenee