ទ្រាំមិនបានពេលឃើញ ស្រីកែវ រងព្យុះប្រមា.ថមាក់.ងាយ ស្រាប់តែ សុខ សីឡាលីន បោះសម្ដីចាក់ដោតនេះឡើង
កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ វគ្គ Judge Audition សប្តាហ៍ទី ២ បានបង្ហាញពីទេពកោសល្យរបស់បេក្ខភាពជាច្រើនរូបដែលសុទ្ធតែមានទឹកដមសំឡេងពីរោះ ធ្វើឱ្យគណៈកម្មការប្រគល់សន្លឹកមាសឈានទៅវគ្គបន្ត កាលពីរាត្រីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ។
ដោយឡែក បើងាកទៅមើលបេក្ខនារីម្នាក់ឈ្មោះ ជួប ស្រីកែវ ក៏បានបង្ហាញសមត្ថភាពច្រៀងរបស់ខ្លួនផងដែរក្នុងសប្តាហ៍ទី ២ នេះ តែយ៉ាងណា ស្រីកែវ ពុំបានទទួលលទ្ធផលល្អទេពីការបង្ហាញសមត្ថភាពច្រៀងនៅលើកនោះ ដោយនាងទទួលបាន Yes តែពីរប៉ុណ្ណោះក្នុងចំណោមគណៈកម្មការទាំង ៤ រូប ព្រោះបើតាមតាមគណៈកម្មការបានលើកឡើងថា ស្រីកែវ នៅមានចំណុចខ្វះខាតមួយចំនួន។
យ៉ាងណាមិញ អ្វីដែលមហាជនបានចាប់អារម្មណ៍ចំពោះបេក្ខនារី ជួប ស្រីកែវ នោះគឺភាពកម្សត់របស់នាង ដោយនាងបែរជាបានទទួលរងការរិះគន់វាយប្រហារលើរូបសម្បត្តិ ពិសេសគឺរូបរាងតែម្តង ទាំងមុនចូលប្រឡង និង ពេលកំពុងប្រឡង ពីបណ្ដាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតូច រហូតធ្វើឱ្យនាងសឹងបាក់ស្បាតនឹងពាក្យទាំងនោះ។
ក្នុងនាមជាគណៈកម្មការម្នាក់ក្នុងកម្មវិធីខាងលើ សុខ សីឡាលីន អត់ទ្រាំនឹងឃើញ ស្រីកែវ ត្រូវគេលើកយករូបរាងធាត់របស់នាងមកលេងសើចមិនបាន ក៏បង្ហោះសារយ៉ាងមានអត្ថន័យនៅលើបណ្ដាញសង្គមថា ៖ «បងជាកម្លាំងចិត្តណា ស្រីកែវ កុំបាក់ទឹកចិត្តណា កុំព្យាយាមយកអារម្មណ៍ទៅស្តាប់ ឬផ្គាប់មនុស្សដែលគាត់មិនយល់ពីតម្លៃរបស់មនុស្សដូចគ្នា #ស ខ្មៅ ខ្ពស់ ទាប អាក្រក់ ល្អ ពិការភាព មនុស្សសុទ្ធសឹងតែមានតម្លៃជាមនុស្សដូចគ្នា #សូមពិចារណាខមិន និង Share របស់អ្នកម្តងទៀត (អ្នក Bully)»៕