Mark តារាប្រុសទីមួយ ត្រូវក្រុមហ៊ុនប៊្រេនល្បីលំដាប់ពិភពលោកអញ្ជើញទៅប្រទេសបារាំង
កាលពីពេលថ្មីៗ នេះ តារាសម្ដែងប្រុសជួរមុខប្រចាំស្ថានីយទូរទស្សន៍លេខ ៣ ថៃ លោក Mark Prin ពិតជាធ្វើឱ្យមហាជនមានក្ដីរំភើបចិត្តជាខ្លាំង បន្ទាប់ពីក្រុមហ៊ុនប៊្រេនល្បីលំដាប់ពិភពលោក Chanel បានអញ្ជើញលោកឱ្យចូលរួលកម្មវិធីនៅទីក្រុង Grasse ប្រទេសបារាំង។
Mark ជាតារាប្រុសទីមួយហើយក្នុងប្រទេសថៃដែលបានចូលរួមកម្មវិធីក្នុងក្រុមហ៊ុន Chanel នាឆ្នាំនេះ។ ក្នុងនោះដែរតារាប្រុស Mark ក៏បានសម្ដែងនូវអារម្មណ៍រំភើបរីករាយដូចគ្នា ដែលខ្លួនអាចមានឱកាសចូលរួមកម្មវិធីដ៏ធំនោះ។
ដោយឡែក ខណៈនេះ តារាប្រុសរូបសង្ហា Mark ក៏បានធ្វើដំណើរទៅដល់ប្រទេសបារាំងហើយ។ ជាមួយគ្នានោះគេឃើញថា នៅពេលទៅដល់តារាប្រុសរូបនេះបានបង្ហោះរូបភាពសប្បាយៗ និង ផ្ដិតយករូបភាពស្អាតៗ ចែកជូនដល់ហ្វេនៗ បានតាមដានផងដែរ៕