ថ្ងៃកំណើតរបស់មិត្តដ៏ល្អ GD ប្រើពាក្យជូនពរ Taeyang យ៉ាងមានន័យ
Taeyang ដែលអ្នកគ្រប់គ្នាបានដឹង និង ស្គាល់ថាជាមិត្តជិតស្និទ្ធ យល់ចិត្ត និង ទុកចិត្តបំផុតម្នាក់របស់ G-Dragon ដែលពួកគេទាំងពីរបានស្គាល់ និងរាប់អានគ្នាតាំងពីអាយុ ១៣ ឆ្នាំ ពោលគឺនៅពេលដែលពួកគេនៅជាអ្នកហ្វឹកហាត់ក្នុងផលិតកម្ម YG មកម្ល៉េះ។ ពួកគេបានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រសប្បាយចិត្តនៅពេលដែលឃើញឃ្លីបវីដេអូមួយដែល GD បានបង្ហោះចូលទៅក្នុងបណ្ដាញសង្គមរបស់លោកសម្រាប់ជូនពរថ្ងៃកំណើតរបស់មិត្តសម្លាញ់របស់ខ្លួន។
ថ្មីៗនេះ នៅថ្ងៃទី ១៨ ខែឧសភា ដែលជាថ្ងៃកំណើតរបស់ Taeyang សមាជិកក្រុម Bigbang គម្រប់ ៣៥ ឆ្នាំ យោងតាមគណនី IG របស់ GD បានបង្ហោះវីដេអូ មួយដ៏មានន័យ អមជាមួយសារដ៏ជាន័យជាភាសាអង់គ្លេសថា៖ « @__youngbae__ In prosperity our friends know us, in adversity we know our friends🖤#HBDYB » ដែលមានន័យជាភាសាខ្មែរថា រីករាយថ្ងៃកំណើតទៅដល់ Taeyang ដែលពួកគេទាំងពីរជាមិត្តដែលតែងតែក្បែរគ្នា មិនថានៅក្នុងគ្រាដែលមានបាន តែក៏ជាមិត្តដែលនៅតែក្បែរគ្នា ក្នុងគ្រាមានទុក្ខលំបាកផងដែរ។
មិនត្រឹមតែបង្ហោះសារដ៏មានន័យបែបនេះទេ ប៉ុន្ដែនៅក្នុងឃ្លីបវីដេអូខ្លីមួយនោះក៏ GD បន្ថែមជាមួយនឹង hastag និងពាក្យពេចន៍ដោយសរសេរថា៖
« Happy Daddy’s Day » ដែលន័យកន្លែងនេះ សំដៅទៅលើការពិតដែលថា Taeyang គឺជាប៉ាៗរបស់គេម្នាក់ហើយ ព្រមទាំងនឹងពាក្យថា៖ « Happy birthday, my Young Bae » ត្រង់ពាក្យ Young Bae នេះ គឺជាឈ្មោះពិតរបស់ Taeyang៕