ដឹងការពិតហើយ! មូលហេតុដែល DJ Koo ប្តីថ្មី សាន់ ឆាយ មិនពាក់ចិញ្ចៀនរៀបការ
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ បើតាមប្រភពពី ETtoday បានចុះផ្សាយឱ្យដឹងថា DJ Koo បច្ចុប្បន្នកំពុងនៅឯសហរដ្ឋអាមេរិក ដោយគ្រោងទៅសម្ដែងនៅទីក្រុងញូវយ៉ក។ ប៉ុន្តែរឿងមួយដែលមហាជនចាប់អារម្មណ៍ក្រោយរៀបការហើយ គេបែរមិនឃើញតារាប្រុសរូបនេះពាក់ចិញ្ចៀនរៀបការ បង្កឱ្យផ្ទុះចម្ងល់ពីមហាជនជាច្រើនតាមចង់ដឹង។
យ៉ាងណាមិញ ឆ្លើយតបនឹងចម្ងល់របស់មហាជន អ្នកតំណាងរបស់តារាសម្ដែងស្រី Barbie Hsu ដែលគេតែងហៅថា សាន់ឆាយ បាននិយាយថា តារាស្រីរូបនេះ និង ស្វាមី បានយល់ព្រមគ្នាមិនពាក់ចិញ្ចៀនរៀបការនោះទេ ពោលគឺ ពួកគេជ្រើសរើសបង្ហាញពីការស្រឡាញ់របស់ពួកគេខុសពីគូស្នេហ៍ភាគច្រើនផ្សេងទៀត។
ដោយ DJ Koo បានសាក់រូបចិញ្ចៀននៅលើម្រាមដៃនាងរបស់លោក ដែលជាគឺជានិមិត្តរូបជាប់យូរអង្វែងជំនួសឱ្យគ្រឿងអលង្ការជាចិញ្ចៀនរៀបការ។ ព្រោះពួកគេជឿថា មានការទំនាក់ទំនងស្នេហានឹងគ្នាហើយស្រឡាញ់គ្នាទៅវិញទៅមក មានន័យថា រៀបការនឹងគ្នាហើយ។
ដូចដែលធ្លាប់ចុះផ្សាយពីមុនហើយថា DJ Koo និង សាន់ ឆាយ អ្នកទាំងពីរបានប្រកាសរៀបការជាមួយនឹងគ្នានៅថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២។ រហូតមកដល់ថ្ងៃទី ២៨ ខែមីនា អ្នកទាំងពីរក៏បានទៅចុះសំបុត្រអាពាហ៍ពិពាហ៍នៅតៃវ៉ាន់ ប៉ុន្តែ DJ Koo និង សាន់ ឆាយ មិនបានរៀបចំពិធីមង្គលការនោះទេ គ្រាន់តែចុះសំបុត្រអាពាហ៍ពិពាហ៍ស្របច្បាប់ប៉ុណ្ណោះ៕