ក្រោយ ទេព បូព្រឹក្ស វះកាត់ច្រមុះលើកទី ២ ស្រាប់តែ ជី ដេវីដ ផ្តាំត្រង់ៗប្លែកមុខបាន តែកុំឱ្យប្លែកចំណុចនេះ
ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់តារាចម្រៀង ទេព បូព្រឹក្ស កំពុងមានការចាប់អារម្មណ៍ និង លាន់មាត់សរសើរខ្លាំង ពេលឃើញនាងបង្ហាញសម្រស់ថ្មីយ៉ាងជឿជាក់ បន្ទាប់ពីវះកាត់កែកុនច្រមុះបន្ថែមជាលើកទី ២ នោះ ដែលមើលទៅប្លែកខ្លាំង ខ្ទង់ច្រមុះខ្ពស់ជាងមុខសមទម្រង់មុខមាត់នាង ដោយកាន់តែលើកសម្រស់របស់នាង ស្រស់ស្អាត់ប្លែកខ្លាំងតែម្ដង។
ខណៈនោះដែរ ក្រោយឃើញកញ្ញា ទេព បូព្រឹក្ស បង្ហាញរូបសម្រស់ថ្មីលើបណ្ដាញសង្គមយ៉ាងជឿជាក់បែបនេះ ស្រាប់តែគូស្នេហ៍របស់នាង គឺលោក ជី ដេវីត ក៏បានចូលបញ្ចេញមតិភ្លាម ដោយបាននិយាយទៅកាន់ ទេព បូព្រឹក្ស ហាក់បង្ហាញការហួងហែងដោយហាមនាងរឿងមួយ។
សារនោះ លោក ជី ដេវីត បានសរសេរថា ៖ «ប្លែកមុខបានហាមប្លែកចិត្តប្រយ័ត្នផ្តៅ»។ ទន្ទឹមនឹងនោះដែរ ឃើញគូស្នេហ៍និយាយបែបនេះភ្លាម ទេព បូព្រឹក្ស ក៏បានឆ្លើយតបវិញទៅលោកវិញថា ៖ «អូយប្លែកទៅណាលោក»៕