ស្អាតឆ្លាតចេះជំនាញសិល្បៈសឹងអស់ តែរឿងសាមញ្ញមួយនេះ Jennie បែរជាមិនពូកែធ្វើសោះ
តារាស្រីរូបស្រស់ Jennie ដែលជា main rapper និង lead vocalist ម្នាក់របស់ក្រុម BLACKPINK បានធ្វើឱ្យមហាជន និង អ្នកគាំទ្រស្ងើចសរសើរពីពហុទេពកោសល្យសិល្បៈដែលនាងមាន និង ចេះសឹងតែគ្រប់ជំនាញទាំងអស់។
Kim Jennie មិនត្រឹមតែជា rapper និង vocalist ប្រចាំក្រុមនោះទេ តារាស្រីរូបនេះក៏ពូកែរាំបានយ៉ាងល្អផងដែរ រីឯខាងឧបករណ៍តន្រ្តីវិញ នាងក៏ចេះលេងព្យាណូ ហ្គីតា ខ្លុយ ហើយថ្មីៗនេះគឺនាងក៏បានរៀនលេងស្គរថែមទៀត។
បន្ថែមពីនេះទៅទៀតនោះ Jennie ក៏ជាផ្នែកមួយនៃបទចម្រៀងរបស់ក្រុម BLACKPINK មានចំណងជើងថា «Lovesick Girls» ដោយនាងជាអ្នកតាក់តែងនិពន្ធទំនុកច្រៀងម្នាក់។ មិនត្រឹមតែប៉ុន្មានខាងលើដែលបានរៀបរាប់នោះទេ Jennie ក៏ត្រូវបានមហាជនទទួលស្គាល់ជាម៉ូដែល និង ជា brand ambassador ប្រេនល្បីៗមួយចំនួនដ៏មានឥទ្ធិពល ដូចជា Chanel និង Calvin Klein ជាដើម។
យ៉ាងណាមិញ ជាមួយទេពកោសល្យដ៏ពូកែដែលរៀបរាប់ខាងលើនោះ Jannie បែរជាមិនពូកែរឿងមួយទៅវិញ។ ជាក់ស្តែង បើមើលនៅក្នុង «LA Vlog» របស់តារាស្រីរូបនេះ នាងបានបង្ហាញពីជីវិតផ្ទាល់ខ្លួនប្រចាំថ្ងៃនៅ LA មានដូចជាការញុំាំអាហារជាមួយមិត្តភក្តិ ដើរលេង ឬ ទៅទិញសៀវភៅ ជាដើម ហើយក្នុងនោះដែរនាងបានទម្លាយថា ខ្លួនមិនពូកែធ្វើម៉ូដសក់ឡើយ។
នៅក្នុង Vlog នោះ Jennie បានប្រាប់ទៅអ្នកគាំទ្ររបស់នាងថា នាងអាចរើសសម្លៀកបំពាក់ដោយខ្លួនឯងបាន អាច make up ដោយខ្លួនឯងបាន ប៉ុន្តែគឺនាងមិនអាចធ្វើសក់បានដោយខ្លួនឯងឡើយ។ ស្របគ្នានោះជាងកាត់សក់របស់នាងក៏បាននិយាយបែបកំប្លែងទៀតថា ៖ «ល្អសម្រាប់ខ្ញុំហើយ ដែល Jennie មិនអាចធ្វើម៉ូដសក់ខ្លួនឯងបាន»៕