ខ្លោ.-ចចិត្ត! ញាត់កូនជ្រូកសន្សុំលុយទិញ I Phone តែមិនទាន់សម្រេចក្តីស្រមៃផង បែរបាត់បង់ជីវិតទាំងវ័យក្មេង ព្រោះជំងឺមួយ
នាពេលថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាសម្ដែងក្ដីសោកសង្រេង និង អាណិតអាសូរចំពោះក្មេងប្រុសមួយរូប ដែលបានបាត់បង់ជីវិតទាំងវ័យក្មេង ទាំងមិនបានសម្រេចក្ដីប្រាថ្នារបស់ខ្លួន ដែលកាលនៅរស់បានខិតខំទិញកូនជ្រូកសន្សំលុយបង្គ្រប់ទិញទូរស័ព្ទ I Phone XS max គួរឱ្យស្រណោះបំផុត។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈគណនីមួយដែលមានឈ្មោះ Oun Nit Love ត្រូវជាម្ដាយមីងរបស់ក្មេងប្រុសខាងលើ បានសម្ដែងនូវក្ដីសោកស្ដាយ ចំពោះការបាត់បង់ក្មួយប្រុសរបស់ខ្លួន ដែលបានបាត់បង់ជីវិត ដោយសារតែជំងឺគ្រុនឈាម។ ម្ចាស់គណនីខាងលើ បានបញ្ជាក់ទៀតថា មុនពេលស្លាប់ ក្មួយប្រុសរបស់ខ្លួនចេះណាស់ គឺចេះសន្សំលុយតាំងពីក្មេងតាមរយៈកូនជ្រូក ដើម្បីសន្សំទិញរបស់ដែលខ្លួនចង់បាន តែបែរជួបរឿងអកុសល ត្រូវបាត់បង់ជីវិតទាំងវ័យក្មេង ពុំអាចសម្រេចក្ដីប្រាថ្នាបាន។
ស្ត្រីដែលជាម្ដាយមីងបានបន្តទៀតថា កូនជ្រូកដែលបានសន្សំនោះ នឹងត្រូវបោក ហើយថវិកាដែលទទួលបាននឹងត្រូវយកទៅវត្តប្រគេនព្រះសង្ឃបង្សុកូលឧទ្ទិសឱ្យបានទៅដល់ក្មួយជាទIស្រឡាញ់របស់ខ្លួន៕