ទៅអាមេរិកជាង ១ សប្ដាហ៍ ស្រីនា បង្ហោះពាក្យ «នឹកៗ» ស្រាប់តែ ហេង វិសាល ចូលឆ្លើយបែបនេះភ្លែត
មហាជនអ្នកលេងបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្រតាមដានពីជីវិតឯកជនរបស់ YouTuber វ័យក្មេងដ៏ល្បី កញ្ញា ជា ស្រីនា បានជ្រាបហើយថា ថ្មីៗកន្លងទៅនេះ នាងបានហោះទៅសហរដ្ឋអាមេរិក ដើម្បីទៅទទួលសញ្ញាប័ត្របន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យដ៏ល្បីក្នុងស្រុក។
យ៉ាងណាមិញ ស្រីនា ក៏បានឱ្យដឹងថា ស្របពេលទៅទទួលសញ្ញាបត្រនៅអាមេរិកនេះដែរ នាងជាមួយប៉ាម៉ាក់ នឹងបន្តធ្វើដំណើរកម្សាន្តនៅទីនោះរយៈពេល ៣ សប្ដាហ៍ទៀត ដែលបានឃើញ នាងបង្ហាញសកម្មភាពដើរកម្សាន្តជាហូរហែលើបណ្ដាញសង្គមជាមួយប៉ាម៉ាក់ជាយ៉ាងរីករាយ។
ដោយឡែក ក្រោយពីនៅលើទឹកដីអាមេរិកជាង ១ សប្ដាហ៍ ស្រាប់តែថ្មីៗនេះ ស្រីនា កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការបង្ហោះសារជាអក្សរឡាតាំងថា «នឹកៗ» ដោយនាងហាក់កំពុងតែបង្ហាញការនឹករឮកខ្លាំងចំពោះនរណាម្នាក់អ៊ីចឹង។
ខណៈនោះដែរ ស្រាប់តែគេក៏បានឃើញ លោក ហេង វិសាល ជាដៃគូដ៏សក្តិសមដែលអ្នកគាំទ្រកំពុងផ្ទុះការសង្ស័យពីទំនាក់ទំនាក់អ្នកទាំងពីរនោះ បានចូលទៅបញ្ចេញមតិក្រោមការបង្ហោះរបស់ ស្រីនា ដោយនិយាយថា «ដឹងហើយ» ដែលធ្វើឱ្យអ្នកគាំទ្រមានការភើបចិត្តជំនួស ព្រោះតែឃើញថាអ្នកទាំងពីរប្រៀបដូចជាកំពុងធ្វើការឆ្លើយឆ្លងសារគ្នា បង្ហាញអារម្មណ៍នឹករឮកគ្នាពេលនៅឆ្ងាយគ្នាប្រៀបដូចគូស្នេហ៍អ៊ីចឹង៕