ក្រសួងចេញហើយ! ប្រេងសាំងបន្តឡើងថ្លៃទៀត ចំណែកឯម៉ាស៊ូត ចុះថ្លៃ ៤០០ រៀល
តាមរយៈលិខិត របស់ក្រសួងពាណិជ្ជកម្ម ចុះនៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៥៦០០ រៀល។ ចំណែកឯប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៥៤០០ រៀល ក្នុង ១ លីត្រ។
បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ ឡើងថ្លៃជាងសប្ដាហ៍មុនចំនួន ៥០ រៀល ដែលកាលពីសប្ដាហ៍មុន តម្លៃសាំងធម្មតាមានតម្លៃ ៥៥៥០ រៀល ក្នុងមួយលីត្រ ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ ចុះថ្លៃចំនួន ៤០០ រៀលផងដែរ ដែលកាលពីសប្ដាហ៍មុខ ថ្លៃប្រេងម៉ាស៊ូត មានតម្លៃដល់ទៅ ៥៨០០ រៀលក្នុង ១ លីត្រ ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖