ចែកគ្នាដឹង! ប័ណ្ណបើកបរបាត់អាចធ្វើថ្មីបាន តែត្រូវមានឯកសារទាំងនេះ និង គិតតម្លៃបែបនេះ
ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ បានធ្វើការឆ្លើយតបទៅនឹងសំណួរ ដែលមានមហាជនសួរច្រើនជាងគេប្រចាំខែមេសា ដែលសំណួរនោះសួរថា ៖ តើប័ណ្ណបើកបរដែលបាត់ អាចស្នើសុំថ្មីបានដែរឬទេ? ត្រូវមានឯកសារអ្វីខ្លះ? តម្លៃប៉ុន្មាន?
ទាក់ទិនទៅនឹងសំណួរដ៏ចាំបាច់ខាងលើ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានឆ្លើយតបឱ្យបានដឹងថា ប័ណ្ណបើកបរដែលបាត់អាចស្នើសុំធ្វើថ្មីឡើងវិញបាន។ ហើយឯកសារតម្រូវ សម្រាប់ស្នើសុំទុតិយតាប័ណ្ណបើកបរ មានដូចជា ៖
– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– ពាក្យបណ្តឹង (មានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល)
– លិខិតបញ្ជាក់កាយសម្បទា (មានតែនៅទីតាំងមួយចំនួន)
– រូបថតខ្នាត ៤ x ៦ ផ្ទៃពណ៌សចំនួន ៣ សន្លឹក
ដោយឡែក ចំពោះកម្រៃសេវា សម្រាប់ស្នើសុំទុតិយតាប័ណ្ណបើកបរគឺ ប័ណ្ណបើកបរប្រភេទ “ក” មានតម្លៃ ២០ ០០០ រៀល ឯប័ណ្ណបើកបរប្រភេទ “ខ” “គ” “ឃ” និង “ង” តម្លៃ ៣០ ០០០ រៀល៕