ខំតែងខ្លួនស្អាតដូចព្រះនាង Angela Baby បែរត្រូវគេរិះគន់ព្រាត ព្រោះរឿងនេះ
កាលពីពេលថ្មីៗនេះកន្លងមកនេះ បើតាមការចុះផ្សាយរបស់ Sina បានចែកចាយរូបថតថ្មីៗរបស់តារាសម្ដែងស្រី Angela Baby ចូលរួមក្នុងកម្មវិធី «Keep Running» ដែលជាកម្មវិធីល្បីមួយក្នុងប្រទេសចិន។
នៅពេលនោះ តារាស្រីរូបនេះ បានស្លៀកក្នុងឈុតរ៉ូបពណ៌សម៉ូដដូចរោមសត្វ ដើរបង្ហាញម៉ូដយ៉ាងមានភាពជឿជាក់នៅលើឆាកកម្មវិធីយ៉ាងស្រស់ស្អាតរៀបចំដោយផ្កាពណ៌ចម្រុះ ហើយនាងគឺប្រៀបដូចជាទេពអប្សរស្រស់លេចធ្លោ ហាក់ដូចជាកំពុងដើរក្នុងសួនផ្កានៅក្នុងរឿងនិទាន។
យ៉ាងណាមិញ ជំនួសឱ្យការសរសើរពីមហាជន តារាស្រីរូបនេះបែររងពាក្យរិះគន់ពីអ្នកនិយមលេងក្នុងបណ្តាញសង្គមទៅវិញ ចំពោះរូបរាងស្គមពេករបស់នាង។ រូបថតរបស់នាង ត្រូវបានគេយកទៅប្រៀបធៀបនឹងតារាបង្ហាញម៉ូដបរទេស បើទោះជាតារាបង្ហាញម៉ូដម្នាក់នោះមានរាងស្តើងក៏ដោយ ក៏មើលទៅ Angela Baby នៅតែរាងតូចស្តើងជាងគេដែរ។ លើសពីនេះ គេថែមទាំងបញ្ចេញមតិថា Angela មិនសូវមានភាពឆើតឆាយ ទាក់ភ្នែកបន្តិចនោះទេ ក្នុងឈុតរ៉ូបមួយនេះ។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែមុខមាត់របស់តារាស្រីដែលជាអ្នកម្ដាយកូន ១ ដ៏ល្បីរូបនេះ ក៏ខុសពីមុនដែរ ដោយមនុស្សភាគច្រើនគិតថានាងកែកុនរូបថតហួសប្រមាណពេក។ អ្នកខ្លះទៀតចោទសួរថា ៖ «សម្រស់កែសម្ផស្សមែនទេបានជាមុខមាត់ប្តូរ?» ព្រោះកាលពីខែមេសា គេសង្កេតឃើញថាច្រមុះរបស់នាងប្លែកវៀចទៅម្ខាង។ បន្ទាប់ពីលែងលះប្តីមក កត់សម្គាល់ឃើញថា អាជីពរបស់ Angela Baby ក្នុងសិល្បៈរបស់ចិនមានការធ្លាក់ចុះ៕