មុនចូលរោងការ! មកមើលកូនក្រមុំ Pancake បង្អួតសម្រស់យ៉ាងស្រស់ ក្នុងឈុតប្រពៃណីបុរាណ
ពិតជាសម្រិតសម្រាំងយ៉ាងខ្លាំង សម្រាប់តួឯកស្រីដែលជាកំពូលតារាសម្ដែងស្រីប្រចាំប្រទេសថៃ Pancake Khemanit និងអនាគតស្វាមីរបស់នាង លោកវរសេនីយ៍ Saksunthorn Premanon។ ថ្មីៗនេះ អ្នកទាំងពីរបានដឹកដៃគ្នាទៅថ្វាយបង្គំព្រះ ដើម្បីសុំពរជ័យសិរីមង្គលក្នុងការរៀបចំពិធីមង្គលរបស់ពួកគេនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។
ក្នុងនោះដែរ បើមើលទៅសម្រស់របស់ Pancake នៅពេលគ្រងឈុតប្រពៃណីបែបថៃជាបុរាណនារីសម័យដើម ក្នុងសម័យឆ្នាំ ១៩៦០ រៀបចំរចនាដោយខាង Finale Wedding Studio គឺពិតជាបញ្ចេញសម្រស់យ៉ាងស្រស់ និង ទន់ភ្លន់បំផុត។
សម្រាប់ឈុតសម្លៀកបំពាក់របស់តារាស្រីរូបនេះ ត្រូវបានចំណាយពេល ៤ ខែ ដើម្បីត្បាញសូត្រ និង ប៉ាក់អង្កាំផ្នែកខាងមុខប្រើលំនាំរចនាបែបសម័យថ្មីច្នៃបន្ថែមដោយក្រុមជាងជំនាញ ហើយបានជ្រើសរើសវត្ថុធាតុដើមល្អបំផុត ដើម្បីឱ្យឈុតប្រពៃណីទាំងនេះ កាន់តែមើលទៅមានភាពលេចធ្លោស្រស់ឆើតឆាយ៕