ស្រណោះណាស់! ពេលនេះ ធាតុរបស់ Tangmo បានដាក់តម្កល់ក្បែរឪពុកហើយ
កាលពីវេលាម៉ោង ១និង៥០នាទីរសៀល នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២ នៅព្រះវិហារ មេតូឌីស្ទ ខេត្ត Pathum Thani បើតាមសារព័ត៌មានរបស់ថៃ បានចុះផ្សាយឱ្យដឹងថា លោកស្រី Panida ដែលជាម្ដាយរបស់តារាសម្ដែងស្រី Tangmo Nida រួមទាំងសាច់ញាតិ មិត្តជិតស្និទ្ធ បានរៀបចំជូនដំណើរ Tangmo ជាលើកចុងក្រោយ ដោយដង្ហែកោដធាតុរបស់នាង ក្រោយពីបានធ្វើបុណ្យបូជាកាលពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២២ មកដាក់តម្កល់ក្បែរកន្លែងដាក់របស់ឪពុកបង្កើតរបស់នាង។
សម្រាប់កន្លែងដាក់តម្កល់ធាតុរបស់ Tangmo គឺត្រូវបានរៀបចំ និង សរសេរអក្សរជាពណ៌ផ្កាឈូក ព្រោះនេះជាពណ៌ដែលនាងចូលចិត្ត។ នៅពេលនោះដែរ Bird ដែលជាគូស្នេហ៍របស់តារាស្រីរូបនេះ ក៏បានដាក់បាច់ផ្ការបស់លោកដែលជាក្តីស្រឡាញ់ធំជាងគេជូនដល់ Tangmo ផងដែរ។
យ៉ាងណាមិញ ក្រោយពេលពិធីតម្កល់ធាតុរួចរាល់ហើយ ឆ្អឹងធាតុរបស់ Tangmo បានបែងចែងជា ៣ ចំណែក ដោយជូនទៅក្រុមគ្រួសាររបស់នាង និង ដាក់តម្កល់ក្បែរឪពុករបស់នាង ហើយម្ដាយរបស់តារាស្រីរូបនេះ ក៏បានជូនឆ្អឹងធាតុរបស់ Tangmo ឱ្យទៅ Bird ជាគូស្នេហ៍ ដើម្បីរក្សាទុកជាការចងចាំមួយជាលើកចុងក្រោយដែរ៕