រឿង Gangubai កំពុងផ្ទុះកក្រើក មានអី ហង្ស ម៉ានីតា ទ្រាំលែងបានព្រលែងមួយឈុត ផ្អើលអ្នកគាំទ្រ
ថ្មីៗនេះ ខ្សែភាពយន្តឥណ្ឌាមួយ គឺរឿង Gangubai ហាក់កំពុងតែផ្ទុះការទស្សនាជាខ្លាំង ដោយរឿងនេះដែរ បានបង្ហាញឱ្យឃើញពីខ្សែជីវិតយ៉ាងជូរចត់ពិបាកនឹងពណ៌នារបស់តួអង្គស្រី នាង Gangubai ដែលត្រូវសង្សារបោកប្រាស់ល្បួងយកមកលក់ធ្វើជាស្រីសោភិនីតាំងពីអាយុ ១៦ ឆ្នាំ។ ទោះបីត្រូវបានគេបោកប្រាស់ឱ្យធ្វើជាស្រីរកស៊ីផ្លូវភេទក៏ដោយ តែនាងហាក់មិនចុះចាញ់នឹងវាសនា ដោយនាងបានងើបតស៊ូវិញ រហូតបានក្លាយជាមេបនចិត្តធម៌ ដែលប្រឆាំងទាមទារសិទ្ធឱ្យស្រ្តីរកស៊ីផ្លូវភេទដែលធ្លាប់តែត្រូវគេមាក់ងាយកន្លងមក។ ជាមួយនឹងសាច់រឿងដ៏ល្អ លើកកម្ពស់តម្លៃស្ត្រីនេះ បានធ្វើឱ្យខ្សែភាពយន្តមួយនេះ ផ្ទុះកក្រើកល្បីសុសសាយពេញតំបន់អាស៊ីរហូតធ្វើឱ្យតារាអ្នកសិល្បៈជាច្រើនតុបតែងខ្លួនតាមទៀតផង។
ដោយឡែក បើងាកមកមើលអ្នកសិល្បៈខ្មែរក៏ដូចគ្នា ថ្មីៗនេះ គេកំពុងតែនាំគ្នាតុបតែងខ្លួនជា នាង Gangubai។ តួយ៉ាង សូម្បីតែ បេក្ខភាពកម្មវិធី Miss Universe Cambodia 2022 កញ្ញា ហង្ស ម៉ានីតា ក៏បានចេញមកបង្ហាញខ្លួនក្នុងឈុតឥណ្ឌា និង ឈររៀបស្ទីលថត តាមតួ Gangubai ដែរ ។
ជាមួយនឹងការតែង ខ្លួនបែបនេះពិតបានធ្វើឱ្យមហាជនមានការផ្ទុះសរសើរចំពោះរូបសម្រស់នាងជាខ្លាំង។ ពីមួយថ្ងៃទៅមួយថ្ងៃគេឃើញថា បេក្ខភាពរូបនេះហាក់តែកាន់វិវឌ្ឍន៍ខ្លួនលេចធ្លោឡើងជាបន្តបន្ទាប់ រហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្ដាអ្នកគាំទ្រក្នុង និង ក្រៅស្រុក។ ក្នុងនោះ មហាជនក៏សង្ឃឹមថា ហង្ស ម៉ានីតា អាចដណ្ដើមបានមកុដបវរកញ្ញាចក្រវាលនាឆ្នាំនេះផងដែរ៕ សូមទស្សនារូបភាពរបស់ ស្រីស្អាត ហង្ស ម៉ានីតា ក្នុងឈុតឥណ្ឌាខាងក្រោម៖