ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនក្នុងទីក្រុងទាំង ៣ នេះ កំពុងរងការបា.ញ់ប្រហារយ៉ាងដំណំ ពីកងទ័ពរុស្ស៊ី
កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហាររបស់ខ្លួនដោយ កាំភ្លើងធុនធ្ងន់ ដើម្បីដណ្តើមវាយយកតំបន់សំខាន់ៗរបស់អ៊ុយក្រែនក្នុងទីក្រុង Donbas ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបញ្ចាក់ថា៖ « ការបាញ់ផ្លោងរបស់ខ្លាឃ្មុំទឹកកករុស្ស៊ីជាបន្តបន្ទាប់បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ក្នុងទីក្រុង Sievierodonetsk ទីក្រុង Luhansk និងទីក្រុង Donbas »។ ហើយលោក Zelenskiy ក៏បន្តបន្ថែមក្នុងសុន្ទរកថាតាមទូរទស្សន៍ទៀតថា « អគារប្រហែល ៩០ ភាគរយត្រូវបានខូចខាត »។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការបង្ហោះតាមបណ្តាញសង្គម Facebook របស់កងកម្លាំងអ៊ុយក្រែននៅតំបន់ Donbas ក៏បានឱ្យដឹងដែរថា ៖ « កាលពីថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ពួកលោកបាននៅការពារពេញមួយថ្ងៃ ហើយកងកម្លាំងរុស្ស៊ីបានបាញ់ទៅលើសហគមន៍ចំនួន ៤៦ និងក្នុងតំបន់ Donetsk និង Luhansk ដោយបានធ្វើឱ្យជនស៊ីវិលយ៉ាងហោចណាស់ ៣ នាក់បាត់បង់ជីវិត និង ២ នាក់ផ្សេងទៀតបានរងរបួស ព្រមទាំងបានបំផ្លាញអគារស៊ីវិលចំនួន ៦២ »៕
ប្រភព៖ Reuter