Paulo Bento ចូលកាន់តំណែងគ្រូបង្វឹកជម្រើសជាតិកូរ៉េ
អតីតគ្រូបង្វឹកជម្រើសជាតិកូរ៉េខាងត្បួង លោក Hin Tae-yong ដែលបានប្រកាសលាលែងពីតំណែងគ្រូបង្វឹកឈុតធំកូរ៉េ កាលពីពេលថ្មីៗនេះ ត្រូវបានបញ្ចប់តួនាទីត្រឹមនេះហើយ ក្រោយមិនអាចនាំកូនក្រុមរបស់ខ្លួនឆ្លងផុតវគ្គចែកពូល ពានរង្វាន់ពិភពលោក ហើយត្រូវបានសហព័ន្ធសម្រេចមិនបន្តកុងត្រាបន្តទៀត។
ខណៈដែលមានវត្តមានគ្រូបង្វឹកជម្រើសជាតិឈុតធំរបស់កូរ៉េខាងត្បូង ថ្មីបានប្រកាសចូលកាន់តំណែង។ ការប្រកាសតែងតាំងនេះត្រូវបានធ្វើឡើងដោយសហព័ន្ធកីឡាបាល់ទាត់ កូរ៉េខាងត្បូង ដោយបានតែងតាំងលោក Paulo Bento ធ្វើជាគ្រូបង្វឹកថ្មីជំនួសតំណែងគ្រូបង្វឹកចាស់។
ក្នុងឱកាសតែងតាំងគ្រូបង្វឹកថ្មី ប្រធានគណៈកម្មការបច្ចេកទេសនៃសហព័ន្ធបាល់ទាត់កូរ៉េខាងត្បូង លោក Kim Pan-gon បានឲ្យដឹងថា៖ «លោក Bento គឺជាគ្រូបង្វឹកដែលអាចអភិវឌ្ឍបាល់ទាត់កូរ៉េខាងត្បូង ប្រសិនជាយើងអាចបន្តគាំទ្រលោកនៅរយៈពេល ៤ ឆ្នាំទៅមុខទៀត»។
លោក Bento ធ្លាប់ធ្វើជាអ្នកចាត់ការក្លិប Sporting CP ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៩ និង ជាគ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្គាល់ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៤។ កាលពីចុងឆ្នាំ ២០១៧ លោកបានក្លាយជាអ្នកចាត់ការក្លិបចិន Chongqing Dangdai Lifan FC។ ទោះជាយ៉ាងណា បន្ទាប់ពីដឹកនាំមិនសូវបានជោគជ័យ លោកត្រូវបានក្លិប បញ្ចប់ពីការងារកាលពីខែមុននេះ៕
ដោយ៖ Coura ប្រភព(KFA)