ដល់-ក! អេដវីន បង្ហោះរូបប៉ុន្មានសន្លឹក ធ្វើឱ្យអ្នកគាំទ្រជ្រួលច្រាលចិត្ត ឡើងកំដៅសឹងពេញហ្វេសប៊ុក
តិច ឬ ច្រើន ជឿជាក់ថាមហាជនដែលនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈខ្មែរ ភាគច្រើនសុទ្ធតែបានជ្រាបខ្លះៗពីអតីតកាលរបស់តារាសម្ដែងប្រុសរូបសង្ហា អេដវីន មិនខាន ដោយកាលពីមួយរយៈមុន អេដវីន បានផុងស្នេហ៍នឹងមេម៉ាយសាច់សខ្ចីម្នាក់ តែក្រោយមកក៏មានផ្ទុះព័ត៌មានប្រើអំពើហិង្សាលើរាងកាយ រហូតតារាប្រុសរូបនេះត្រូវជាប់ពន្ធនាគារទៀតផង។
ដូចពាក្យចាស់ថា ក្រោយមេឃភ្លៀងមេឃស្រឡះ ដោយពេលនេះ អេដវីន ហាក់មានជីវិតស្រស់បំព្រង និង មានបន្លឺឡើងវិញបន្តិចម្ដងៗ ក្រោយលោកត្រូវបានអ្នកនិពន្ធ ក៏ដូចជាផលិតករមួយចំនួនផ្ដល់ឱកាសការងារឱ្យលោកត្រឡប់មកស្រោចស្រង់កេរ្ដិ៍ឈ្មោះលើវិថីសិល្បៈជាថ្មីម្ដងទៀត ព្រោះថាកន្លងមក អេដវីន ក៏ជាសិល្បករដែលមានទេពកោសល្យមួយរូប ធ្លាប់ក្ដោបបានប្រជាប្រិយភាពយ៉ាងច្រើនភ្លូកទឹកភ្លូកដីពីមហាជនផងដែរ ជាពិសេសគឺរូបរាងដ៏ស្រស់សង្ហារបស់លោកផ្ទាល់តែម្ដង។
ស្របពេលដែលកំពុងខិតខំប្រឹងប្រែងដើរបន្តលើវិថីសិល្បៈ ដើម្បីអូសទាញបេះដូងទស្សនិកជនជាថ្មីម្ដងទៀត អេដវីន ក៏ខិតខំផ្លាស់ប្តូរខ្លួនឯងផងដែរ ទាំងសមត្ថភាព និង រូបរាងកាយ ដើម្បីឱ្យកាន់តែលេចធ្លោខ្លាំងឡើងនៅក្នុងវិស័យសិល្បៈនេះ។ ជាមួយនឹងការខិតខំផ្លាស៊ប្តូរខ្លួនឯងនេះដែរ តារាសម្តែង អេដវីន ក៏តែងតែបង្ហាញដល់អ្នកគាំទ្រតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ពីគន្លឹះនៃការផ្លាស់ប្តូរខ្លួន ដូចជារបបអាហារ និង ការហាត់ប្រាណផងដែរ។
ជាក់ស្តែង ថ្មីៗនេះតារាសម្តែង អេដវីន ក៏បានបង្ហោះបង្ហាញរូបរាងថ្មីរបស់លោកដែលទទួលបានពីការខិតខំហាត់ប្រាណនោះលើគណនីហ្វេសប៊ុក ដែលតាមការបង្ហោះនេះលោកបាននិយាយថា ពេលនេះលោកបានស្រកគីឡូថែមមួយកម្រិតទៀតហើយ ដោយគ្រាន់តែហាត់ត្រឹមរយៈពេល ៣ ថ្ងៃ។ ជាមួយនឹងការបង្ហាញនេះ លោកក៏ភ្ជាប់ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកទៀត ដែលរូបភាពនេះបានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយសាច់ដុំដ៏រឹងមាំ ដែលរំលេចឱ្យឃើញនូវរាងដ៏ទាក់ទាញរបស់លោកតាំងពីចុងជើងរហូតដល់ចុងសក់៕