Justin លុបចោលការប្រគំតន្ត្រីភ្លាមៗ ក្រោយឆ្លងវីរុសម៉្យាងធ្វើឱ្យមុខមួយចំហៀងកម្រើកមិនបាន
តារាចម្រៀង Justin Bieber បានប្រកាសលុបចោលកម្មវិធីប្រគំតន្ត្រីរបស់លោកមួយចំនួន ក្រោយឆ្លងវីរុសម្យ៉ាង ធ្វើឱ្យផ្ទៃមុខរបស់លោកមួយចំហៀងប្រែប្រួលខុសប្រក្រតី។
តារាចម្រៀងសញ្ជាតិកាណាដារូបនេះ បាននិយាយថា រូបលោក បានកើតជំងឺ Ramsay Hunt Syndrome ក្រោយឆ្លងវីរុសមួយ ដែលមានបំផ្លាញសរសៃប្រសាទក្នុងត្រចៀកលោក។ ម្ចាស់បទ «Love Yourself» រូបនេះបានបន្ថែមទៀតថា លោកមានអាការធ្ងន់ធ្ងរខ្លាំង ដោយភ្នែក និង មុខមួយចំហៀងរបស់លោកកម្រើកមិនបាន សូម្បីតែភ្នែកក៏មិនអាចធ្មិចបានដែរ។
គួរឱ្យដឹងថា Justin Bieber បច្ចុប្បន្នកំពុងធ្វើកម្មវិធីប្រគំតន្ត្រីទេសចរណ៍នៅអាមេរិកខាងជើង ហើយការប្រកាសលុបចោលកម្មវិធីនេះគឺនៅ Toronto, Washington DC និង New York៕