អាណិតណាស់! នៅតូចសោះ កូនប្រុស ឡោម លក្ខិណា បែរជួបជំងឺមួយនេះ
ប្រិយមិត្តដែលនិយមគាំទ្រវិស័យសិល្បៈនៅកម្ពុជា បានស្គាល់រួចមកហើយពីតារាសម្ដែងរូបស្រស់អ្នកនាង ឡោម លក្ខិណា ដោយកន្លងមកអ្នកនាងបានបញ្ចេញទេពកោសល្យតាមរយៈការសម្ដែងខ្សែភាពយន្តនានាជាច្រើនកន្លងមក ដែលបានឆក់យកប្រជាប្រិយភាពពីទស្សនិកជនជាច្រើន។
ពិតណាស់ ឡោម លក្ខិណា ត្រូវបានគេចាត់ទុកជាសិល្បការិនីដែលក្ដោបបានប្រជាប្រិយភាពច្រើនគួរឱ្យកត់សម្គាល់ពីមហាជន ដោយនៅខាងក្រៅ នាងហាក់តុបតែងខ្លួនស្រស់ស្អាត ឡូយឆាយតាមបរិបទជាតារាស្រីដែលមានឈ្មោះបោះសំឡេងមួយរូប តែបើងាកទៅមើលជីវិតឯកជននៅផ្ទះវិញ ឡោម លក្ខិណា គ្រាន់តែជាអ្នកម្ដាយម្នាក់ មើលថែទាំកូនឱ្យបានល្អប៉ុណ្ណោះ។
និយាយដល់កូនៗ ឡោម លក្ខិណា ទើបតែបង្ហោះរូបថតបង្ហាញពីស្ថានភាពកូនប្រុសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈអូនតូចរូបនោះមានជំងឺទឹកដក់ក្នុងតម្រង់នោម ដែលតម្រូវឱ្យរូបគេទទួលការព្យាបាលឱ្យបានទាន់ពេលវេលា។
ខណៈកូនប្រុសកំពុងទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ក្នុងនាមជាម្ដាយ ឡោម លក្ខិណា បានត្រឹមបង្ហោះសារអាណិតកូនថា ៖ «ថ្ងៃនេះកូនម៉ាក់ត្រូវចូលម៉ាស៊ីនធំព្យាបាលជំងឺ សូមព្រះប្រទានពរកូនម៉ាក់ឱ្យជួបតែសំណាងល្អ ជៀសផុតពីជំងឺទាំងអស់ ឆាប់បានត្រឡប់មកផ្ទះវិញណាកូន»៕