Aff ឆ្លើយតបផាំងបែបនេះភ្លាម បន្ទាប់ពីអតីតឪក្មេកបញ្ចេញមតិនេះឡើង
ប្រិយមិត្តប្រាកដជាបានជ្រាប់មកហើយពីរឿងរ៉ាវជីវិតរបស់តារាស្រី Aff បន្ទាប់ពីលែងលះគ្នាជាមួយអតីតស្វាមីមក នាងកាន់តែរឹងមាំតស៊ូចិញ្ចឹមកូនស្រី ដែលជាតំណក់ឈាមបានយ៉ាងល្អគ្មានចន្លោះឡើយ។ ក្នុងនោះ បើទោះបីជានាង និង អតីតស្វាមីបានចែកផ្លូវគ្នាក៏ពិតមែន តែនាងនៅតែឱ្យកូនស្រីសំណព្វចិត្តចេញចូលជួបឪពុក និង ជីតាបានធម្មតា។
ដោយឡែក អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺ ថ្មីៗនេះ លោក Pu Phaiwong ដែលជាអតីតឪពុកក្មេករបស់តារាស្រី Aff Tasaorn ហាក់កំពុងតែធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកមើលតែម្តង ពោលគឺបន្ទាប់ពីលោកបានចូលទៅបញ្ចេញមតិក្រោមរូបភាពដែលតារាស្រី Aff Tasaorn បង្ហោះជុំគ្នាជាមួយកូនស្រី និង គ្រួសារតារាស្រី Jooy ថា ៖ «អត់មានពាក់ម៉ាស់សោះ លោកតាបារម្ភ»។
យ៉ាងណាមិញ ចំពោះការបញ្ចេញមតិរបស់លោក Pu Phaiwong ហាក់បង្ហាញថា លោកកំពុងតែបារម្ភខ្លាចចៅស្រីជាទីស្រឡាញ់ឆ្លងកូវីដ-១៩ តែម្តង។ លើសពីនេះទៅទៀត បើងាកទៅមើលតារាស្រី Aff Tasaorn បន្ទាប់ពីអតីតឪពុកក្មេកបញ្ចេញមតិដូច្នេះ នាងក៏បានចូលឆ្លើយតបទាំងក្តីគោរពថា ៖ «អគុណលោកតាដែលបារម្ភ»៕