ទីបំផុតជិតបានឃើញ Wooga Squad ទាំង ៥ នឹងជុំគ្នាម្ដងទៀត ក្នុងកម្មវិធីដំណើរកម្សាន្តមួយនេះ!
កម្មវិធី «In the SOOP» បានធ្វើចំនួនពីររដូវកាលរួចមកហើយ ជាមួយនឹងក្រុមចម្រៀងបុរសកូរ៉េទាំង ២ ក្រុមដែលមកពីផលិតកម្ម HYPE គឺក្រុម BTS និង ក្រុម SEVENTEEN។ កម្មវិធីនេះ គឺជាកម្មវិធីមួយសម្រាប់ឱ្យសិល្បករអាចសម្រាកលំហែអារម្មណ៍បាន រយៈពេល ពីរ ទៅ បី ថ្ងៃ និង លំហែកាយជាមួយនឹងបរិយាកាសមួយដែលហ៊ុមព័ទ្ធជុំវិញទៅដោយធម្មជាតិ។
យ៉ាងណាមិញ នៅថ្ងៃទី ១៤ ខែ មិថុនា នេះ ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េមួយបានផ្សាយថា សមាជិកក្រុម BTS V តារាសម្ដែង លោក Park Seojoon លោក Park Hyung Sik លោក Choi Woo Shik និង តារាចម្រៀងទោលលោក Peakboy ដែលជាមិត្តស្និទ្ធស្នាលនឹងគ្នាខ្លាំងបំផុត ឬ ត្រូវបានគេស្គាល់ថាជា «Wooga Squad» នឹងចូលរួមក្នុងកម្មវិធីមួយនេះជុំគ្នាទាំង ៥។
បន្ថែមពីនេះ «In the SOOP: Friendship Trip» ដែលមានពួកគេទាំង ៥ នឹងរៀបរាប់ពីដំណើររឿងរបស់ «Wooga Squad» និង មានដំណើរកម្សាន្តមួយដែលមានរយៈពេលបីយប់ បួនថ្ងៃ។ កម្មវិធីមួយនេះនឹងចាក់ផ្សាយនៅក្នុងខែ កក្កដា ខាងនេះហើយ៕