ទម្លាយប្រាក់បៀវត្សប្រចាំខែ របស់ឧត្តមសេនីយ៍ Sak Soonthorn ស្វាមីកំពូលតារាស្រី Pancake
កាលពីថ្ងៃទី ១០ ខែមិថុន ឆ្នាំ ២០២២ កន្លងទៅនេះ កំពូលតារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ Pancake បានដឹកដៃគូស្នេហ៍ចូលរោងការហើយ ក្រោយមើលចិត្តគ្នាអស់ជាង ១០ ឆ្នាំ។
គេបានស្គាល់ថាគូស្នេហ៍របស់ Pancake គឺមានឈ្មោះថា Saksoonthorn Premanond ហៅក្រៅថា «ខ្លាឃ្មុំ» មានដំណែងជាឧត្តមសេនីយ៍ទោ ក្នុងក្រសួងការពារជាតិប្រទេសថៃ។
បន្ថែមពីនេះគេបានរកឃើញថា ក្នុងមុខដំណែងដែលលោកកាន់កាប់ ក្នុងជួររាជការនេះ អាចទទួលបានប្រាក់បៀវត្ស គឺប្រមាណជាង ៥៥ ០០០ បាត (ប្រមាណជាង ១ ៥០០ ដុល្លារ) ក្នុងមួយខែ។ បញ្ជាក់ឱ្យដឹងដែរថា តម្លៃខាងលើនេះ គឺជាប្រាក់ខែគោល តែមួយមុខគត់ ដោយមិនរាប់បញ្ចូលពីប្រាក់ចំណូលផ្សេងនោះឡើយ៕