គាំទ្រម្នាក់ណា? អ្នកគាំទ្រកំពុងទាយបេក្ខភាព ៥ នាក់ចុងក្រោយ ដែលអាចគ្រងមកុដ MUC 2022 តម្លៃ ១៨ ម៉ឺនដុល្លារ ស្អែកនេះ!
បន្ទាប់ពីឆ្លងកាត់ប្រកួតអស់ជាច្រើនវគ្គយ៉ាងស្វិតស្វាញរួចមក នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ ស្អែកនេះ កម្មវិធី Miss Universe Cambodia នឹងឈានចូលវគ្គប្រកួតផ្តាច់ព្រ័ត្រហើយ ដែលនោះគឺជារាត្រីគ្រងមកុដ ត្រូវបានមហាជនស្នេហាវិស័យបវរកញ្ញាកម្ពុជារង់ចាំជាយូរមកនោះ។
ក្នុងពេលកៀកជិតចូលដល់រាត្រីគ្រងមកុដនេះដែរ គេសង្កេតឃើញនៅលើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ និង សរសើរខ្លាំង ចំពោះបេក្ខភាព ៥ រូប ក្រោយការបង្ហាញសមត្ថភាពរបស់ពួកគេក្នុងវគ្គប្រកួតកន្លងទៅនេះ ទាំងវគ្គបង្ហាញខ្លួន វគ្គឈុតតំណាងជាតិ វគ្គឈុតហែលទឹក និង ជាពិសេសវគ្គសាកល្បងចំណេះដឹងនៃការឆ្លើយសំណួរក្នុងការសម្ភាសនោះ ដែលពួកគេធ្វើបានយ៉ាងល្អបំផុត។
ជាមួយនឹងការមើលឃើញពីសមត្ថភាពដ៏ទាក់ទាញក្នុងវគ្គទាំងអស់នោះ បេក្ខភាពទាំង ៥ រូបនេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រដែលគាំទ្រវិស័យបវរកញ្ញានោះ ដាក់ការរំពឹងទុកថាក្នុងចំណោមពួកគេអាចនឹងមានម្នាក់គ្រងមកុដឯកតម្លៃ ១៨ ម៉ឺនដុល្លារ ប្រចាំឆ្នាំ ២០២២ នេះបានជាមិនខាន។ ចំពោះបេក្ខភាព ៥ រូប ដែលគេរំពឹងនោះមានដូចជា ៖
១. កញ្ញា ហង្ស ម៉ានីតា
២. កញ្ញា ហេង សុទ្ធនិស្ស័យ
៣. កញ្ញា ហង្ស សុរិយាន់
៤. កញ្ញា ដាវ ដាវិកា
៥. កញ្ញា ហួន ស្រីខួច