PP Krit អៀនឡើងរមួលខ្លួន ក្រោយបានធ្វើរឿងនេះជាមួយប្តីសង្ហារបស់ Sririta លើកដំបូង
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃភាគច្រើន មុខជាបានស្គាល់ច្បាស់ PP Krit តារាចម្រៀង និង សម្តែងដែលពោរពេញដោយសមត្ថភាព ជាពិសេសជាតារាជំនាន់ថ្មីដែលផ្ទុះប្រជាប្រិយភាពខ្លាំង។
ថ្មីៗនេះ PP Krit បានសាងភាពចាប់អារម្មណ៍ដល់អ្នកគាំទ្រជាខ្លាំង ក្រោយពេលបានរួមការងារជាមួយហាយសូរ Korn ជាស្វាមីតារាស្រី Sririta ជាលើកដំបូង ក្នុងកម្មវិធីសម្ពោធគម្រោងផ្លូវការការសាងសង់ Condo ប្រភេទប្រណីតថ្មីមួយរបស់ក្រុមហ៊ុន Raimon Land ដែលជាប្រភេទ Luxury Condominium លំដាប់ Grade A។
ដោយ PP Krit បានទទួលការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពិសេសសម្រាប់កម្មវិធីរបស់ហាយសូរ Korn។ គេសង្កេតឃើញថា តារាប្រុសរូបនេះ មើលទៅហាក់បង្ហាញអារម្មណ៍សប្បាយរីករាយ ជាពិសេសអៀនប្រៀនឡើងរមួលខ្លួន ក្រោយបានរួមការងារជាមួយហាយសូរ Korn។
បន្ថែមពីនេះ ក៏មានប្រិយមិត្តជាច្រើនបានបញ្ចេញមតិចំអន់ពេញបណ្តាញសង្គម IG ផងដែរ ដោយភាគច្រើនសរសើរថា PP Krit មើលទៅគួរឱ្យស្រឡាញ់ខ្លាំងណាស់៕