ស្ងាត់ៗ! លេចដំណឹង Sririta គម្រោងនឹងយកកូនទី ២ ក្រោយកូនដំបូងអាយុបានជាង ១ ឆ្នាំ
មហាជនភាគច្រើនមុខជាបានដឹងហើយថា Sririta Jensen តារាសម្តែងស្រីលំដាប់ជួរមុខ ដែលបច្ចុប្បន្នជាអ្នកម្តាយកូនមួយ ប៉ុន្តែនៅតែស្រស់ស្អាត និង ចាយជីវិតយ៉ាងអភិជនក្រោយរៀបការរួច។
ឆ្លៀតក្នុងឱកាសសម្ពោធគម្រោងសាងសង់ខុនដូថ្មី របស់ក្រុមហ៊ុនហាយសូរ Korn ដែលត្រូវជាស្វាមីរបស់អ្នកនាង Sririta មហាជនបានចោទសួរសំណួរទាក់ទងនឹងគម្រោងកូនទី ២ ថា ៖ «តើពេលណាទើបគិតចង់ឱ្យប្អូន Gavin មានប្អូនរត់លេងជាមួយ?»។
ហាយសូរ Korn បានឆ្លើយតបថា ៖ «ចំពោះគម្រោងយកប្អូនឱ្យរត់លេងជាមួយ Gavin គឺខ្ញុំព្រមហើយ គឺខ្ញុំចង់បានកូន អាចនឹង ២ នាក់ថែមទៀត ដើម្បីបង្រៀនកូនៗ ជាពិសេស Gavin ឱ្យយល់ដឹង និង ស្គាល់ពីការចែករំលែក ហើយភរិយាខ្ញុំក៏បានប្រាប់ថាគាត់ព្រមដូចគ្នា»៕