ទស្សនិកជនស្តាយខ្លាំង! Do Nhat Ha បវរកញ្ញាកែភេទដំបូង ធ្លាក់ក្នុង Top ១៦ ការប្រកួត MUV ២០២២
កម្មវិធីប្រកួតបវរកញ្ញាចក្រវាលវៀតណាមឆ្នាំ ២០២២ បានប្រព្រឹត្តធ្វើជាផ្លូវការនៅទីក្រុងហូជីមិញ កាលពីថ្ងៃទី ២៥ ខែមិថុនា។ ដោយ Top ៤១ ត្រូវបានពិធីករប្រកាសបេក្ខជន ជាប់ Top ១៦ សម្រាប់ចូលវគ្គបន្ទាប់។
យ៉ាងណាមិញ គួរឱ្យសោកស្តាយចំពោះបវរកញ្ញា Do Nhat Ha ដែលជាបេក្ខភាពកែភេទតែម្នាក់គត់ក្នុងការប្រលង ប៉ុន្តែមិនអាចចូលទៅក្នុង Top ១៦ បានដោយសារមិនទទួលបានការបោះឆ្នោតពីមហាជន។
ក្នុងឱកាសនោះដែរ ក៏មានទស្សនិកជនជាច្រើនបានសម្ដែងការសោកស្តាយចំពោះ Do Nhat Ha ដែលជាកំពូលសម្រស់នៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅពេលដែលនាងមិនអាចធ្វើអព្ភូតហេតុបាន។ ក៏ព្រោះតែមុននឹងឈានចូលដល់ចំណាត់ថ្នាក់កំពូល Do Nhat Ha បានបំបែកប្រវត្តិសាស្រ្តសម្រាប់អ្នកកែភេទដំបូងគេបង្អស់ដែលបានចូលរួមក្នុងកម្មវិធី Miss Universe Vietnam។
ទោះជាយ៉ាងណាក៏ដោយ Do Nhat Ha បានក្លាយជាបេក្ខភាពពិសេស ដែលអាចចូលប្រកួតប្រជែងក្នុងការដណ្តើមយកមកុដជាផ្លូវការ។ ប្រសិនបើនាង អាចឆ្លងផុតវគ្គដាក់ពិន្ទុ បន្តក្លាយជាបេក្ខនារីដែលមានការបោះឆ្នោតច្រើនជាងគេនោះ នាងនឹងមានឱកាសចូលទៅក្នុងបេក្ខភាពចុងក្រោយទាំង ១៦ រូប៕