តម្លៃឈុតដ៏សាមញ្ញរបស់ Lisa ស្លៀកឡើងយន្តហោះទៅបារាំង ដឹងហើយចង់ទន់ជង្គង់
កាលពីពេលថ្មីៗកន្លងទៅនេះ LISA សមាជិកកូនពៅប្រចាំក្រុម BLACKPINK បានធ្វើដំណើរទៅចូលរួមកម្មវិធីហ្វេសសិន នៅឯប្រទេសបារាំង ដោយមានរួមដំណើរជាមួយ V សមាជិក BTS និង តារាសម្តែងរូបសង្ហា Park Bogum ផងដែរ។
យ៉ាងណាមិញ អំឡុងពេលឡើងយន្តហោះទៅចូលរួមកម្មវិធី គេសង្កេតឃើញថា Lisa បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត បង្អួតសម្រស់យ៉ាងលេចធ្លោ។ លើសពីនេះទៀត គេបានរកឃើញថា ឈុតដែល Lisa ស្លៀកនាពេលនោះសុទ្ធតែមានតម្លៃថ្លៃៗ មានដូចជា៖
– អាវយឺតពណ៌ប្រផេះ Celine Women’s Winter 2022
– កាបូបស្បែកតូច Celine Women’s Winter 2022
– ខោស្បែក Celine Kurt Jeans In Soft Lambskin តម្លៃ ២ ៩៥០ ដុល្លារ
– ស្បែកជើង Celine Block Sneakers With Outsole តម្លៃ ៨៥០ ដុល្លារ
– បូចងសក់ Celine តម្លៃ ៣០០ ដុល្លារ
– ខោ Celine Cotton Fleece Joggers តម្លៃ ៧៥០ ដុល្លារ
– កាបូប Celine Large Voyage Bag តម្លៃ ២ ១៥០ ដុល្លារ
– កន្សែងបង់-ក Celine Lavalliere Silk Scarf តម្លៃប្រមាណ ៤៥០ ដុល្លារ៕