មនុស្ស ១៦ នាក់ បានស្ល-ា.-ប់ និង របួសរាប់សិបនាក់ ក្រោយរុស្ស៊ីប្លោងមីសីល ២ គ្រាប់ លើផ្សារមួយនៅអ៊ុយក្រែន
កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ មន្ត្រីអ៊ុយក្រែនមួយរូបបានឱ្យដឹងថា ៖ «មីសីលរបស់រុស្ស៊ីចំនួនពីរគ្រាប់ បានវាយប្រហារទៅលើផ្សារទំនើបក្នុងទីក្រុង Kremenchuk នៃប្រទេសអ៊ុយក្រែន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ និង របួស ៥៩ នាក់»។
ក្នុងនោះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ក៏មានប្រសាសន៍ផងដែរថា ៖ «មនុស្សជាង ១ ពាន់នាក់ នៅក្នុងហាងទំនិញបានរងការវាយប្រហារនេះ ហើយក៏បានបណ្តាលឱ្យមានភ្លើងឆេះដ៏ធំ និង បានបញ្ចេញផ្សែងខ្មៅអួលអាប់ទៅលើមេឃទៀតផង»។
មិនត្រឹមតែប៉ុណ្ណោះ លោក Zelenskiy ក៏បានសរសេរក្នុង Telegram ដោយបានរៀបទៀតរាប់ថា ៖ «វាមិនអាចទៅរួចទេ បើសិនជាយើងធ្វើការស្រមៃទៅមើលចំនួននៃជនរងគ្រោះ វាគ្មានភាពសមរម្យទេចំពោះរុស្សីដែលធ្វើបែបនេះ»។ បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនេះ អង្គការសហប្រជាជាតិ និង លោកខាងលិចក៏បានថ្កោលទោសប្រទេសរុស្ស៊ីផងដែរ៕
ប្រភព៖ Reuter