ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ នេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីករណីឆ្លងថ្មីនៃមេរោគកូវីដ-១៩ ដែលមានចំនួន ០៧ នាក់ សុទ្ធសឹងតែជាករណីរកឃើញឆ្លងក្នុងសហគមន៍ ជាប្រភេទវីរុសបំប្លែងថ្មី «អូមីក្រុង» ចេញលទ្ធផលបញ្ជាក់ដោយម៉ាស៊ីនធ្វើតេស្ត CPR។
ក្នុងចំណោម ០៧ ករណី ដែលបានរកឃើញវិជ្ជមាន និង ប្រកាសដោយក្រសួងសុខាភិបាលខាងលើ គេសង្កេតឃើញថា មាន ០៦ ករណី គឺជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស។
គួរឱ្យដឹងដែរថា គិតត្រឹមថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦ ២៧៩ នាក់ ជាសះស្បើយ ១៣៣ ២០៦ នាក់ និង មានអ្នកស្លាប់ ៣ ០៥៦ នាក់៕
នេះជាតារាទិន្នន័យករណីអ្នកឆ្លងកូវីដ-១៩ នាថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ ដែលចេញដោយក្រសួងសុខាភិបាលកម្ពុជា ៖