បើកឆាកចូលខែថ្មី! ថ្លៃសាំងនៅដដែល ៥៨០០ រៀល ឯម៉ាស៊ូតចុះថ្លៃវិញមួយក្រឹក
នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២២ នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹង ប្រកាសពីថ្លៃលក់ប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់លក់រាយ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២ ដែលតាមសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា តម្លៃប្រេងសាំងធម្មតានៅក្នុងសប្ដាហ៍នេះ ១ លីត្រ តម្លៃ ៥៨០០ រៀល។ ចំណែកឯ ប្រេងម៉ាស៊ូតវិញ នៅក្នុងសប្ដាហ៍នេះមានតម្លៃ ៦២០០ រៀល ក្នុង ១ លីត្រ។
បើធៀបទៅនឹងសប្ដាហ៍មុន យើងឃើញថាតម្លៃប្រេងសាំងធម្មតានៅសប្ដាហ៍នេះ មានតម្លៃថេរដូចសប្ដាហ៍មុន ដោយតម្លៃសាំងធម្មតា មានតម្លៃ ៥៨០០ រៀល ក្នុងមួយលីត្រ។ ដោយឡែក ចំណែកឯតម្លៃប្រេងម៉ាស៊ូតវិញ មានការចុះថ្លៃចំនួន ១០០ រៀល ផងដែរ ដែលកាលពីសប្ដាហ៍មុន ថ្លៃប្រេងម៉ាស៊ូត មានតម្លៃដល់ទៅ ៦៣០០ រៀល ក្នុង ១ លីត្រ៕
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្តីលម្អិតខាងក្រោម ៖