របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!
តើបន្ទះឈីប NPU ជាអ្វី? បច្ចុប្បន្នមានទូរស័ព្ទណាខ្លះដែលបំពាក់បន្ទះឈីបនេះ? សម្រាប់បន្ទះឈីប Marisilicon X គឺមានបំពាក់លើកំពូលស្មាតហ្វូន OPPO Find X5 Pro តែមួយគត់ និង ដំបូងបង្អស់ដែល OPPO បង្កើតដោយផ្ទាល់។ ជាក់ស្តែងកាលពីព្រឹត្តិការណ៍ OPPO Inno Day 2021 ក្រុមហ៊ុន OPPO ក៏បានបង្ហាញពីសមិទ្ធផលថ្មីៗចុងក្រោយ ព្រមទាំងណែនាំបច្ចេកវិទ្យាទំនើបៗរបស់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើល ដែលក្នុងនោះមានបន្ទះឈីប NPU និង ផលិតផលផ្សេងៗជាច្រើនទៀត។
ដូចនេះចង់ដឹងថា តើបន្ទះឈីប NPU បំពាក់នៅលើកំពូលស្មាតហ្វូន OPPO Find X5 Pro មានសមត្ថភាពខ្លាំងកម្រិតណា? តោះ! មកជជែកគ្នាពីលក្ខណៈពិសេសរបស់បន្ទះឈីបនេះទាំងអស់គ្នា។ នេះអាចនិយាយបានថាជាអំណោយផលខ្ពស់បំផុតសម្រាប់ OPPO Find X5 Pro បង្កប់ដោយបន្ទះឈីប NPU ដែលពោរពេញដោយសមត្ថភាពខ្លាំងកម្រិតកំពូលដើម្បីជំនួយទៅលើប្រសិទ្ធភាពរួមមាន ការគណនាលើមុខងារថតរូប និង ថតវិដេអូកាន់តែប្រសើរជាង NPU ដែលមានស្រាប់ក្នុងបន្ទះឈីប, ការប្រើប្រាស់ខ្នាតដំណើរការកម្រិតខ្ពស់ 6nm ប្រសិទ្ធភាពនៃការគណនាកាន់តែរហ័ស, សមត្ថភាពគណនា AI ខ្លាំងជាងកំពូលស្មាតហ្វូនដទៃ និង ប្រសិទ្ធភាពនៃការថតវីដេអូកម្រិត 4K នៅពេលយប់ខ្ពស់ជាងមុន 20 ដង ព្រមទាំងប្រើប្រាស់ថាមពលទាបជាងមុនពាក់កណ្តាល។
ពិតជាមិនធម្មតាមែនសម្រាប់បន្ទះឈីប NPU ដែលបំពាក់លើ OPPO Find X5 Pro ហើយមិនសរសើរមិនបានទៅលើក្រុមហ៊ុន OPPO ដែលបានអភិវឌ្ឍន៍ខ្លួនយ៉ាងរហ័ស និង បានយកចិត្តទុកដាក់ខ្ពស់ផ្តោតសំខាន់លើការថតពេលយប់ឲ្យកាន់តែអស្ចារ្យ ខណៈក្រុមហ៊ុនដទៃកំពុងបារម្ភអំពីការថតវីដេអូនៅពេលយប់។ មិនតែប៉ុណ្ណោះកំពូលស្មាតហ្វូន OPPO Find X5 Pro ក៏ទទួលអត្ថប្រយោជន៍ពីបន្ទះឈីបនាគរាជ Qualcomm Snapdragon 8 Gen 1 ជំនាន់ចុងក្រោយ ដែលមានអង្គគណនាកម្រិត Octa-core អូសល្បឿនបាន 3.0GHz រត់នៅលើប្រព័ន្ធ Contex-X2 មានរ៉េមទំហំ 12GB LPDDR5 ជាមួយនឹងអង្គផ្ទុកទំហំ 256GB UFS3.1។ ចំណែកកម្លាងម៉ាស៊ីនរត់លើ OPPO Find X5 Pro គឺគ្មានអ្វីឲ្យយើងបារម្មនោះទេ ដោយរាល់កម្មវិធីប្រើប្រាស់ និង ហ្គេមទាំងឡាយគឺអូសទៅបានយ៉ាងរលូនពុំមានបញ្ហាឡើយ។
មួយវិញទៀត អ្វីដែលគេគ្រប់គ្នាកំពុងផ្ទុះការចាប់អារម្មណ៍នៅលើកំពូលស្មាតហ្វូន Find X5 Pro ដោយ OPPO បានសហកិច្ចប្រតិបត្តិការគ្នាជាមួយម៉ាកកាមេរ៉ា Hasselblad កម្រិតកំពូលដ៏ល្បីឈ្មោះផុតលេខទូទាំងប្រទេស ហើយក៏ព្រោះតែសមត្ថភាពដ៏អស្ចារ្យក្នុងការគ្របគ្រងពណ៌ នៃគ្រប់សន្លឹករូបសុទ្ធតែសម្រេចបាននូវស្តង់ដារខ្ពស់ និង ពណ៌ល្អដាច់ភ្នែកពី Hasselblad Natural Colour Calibration ទើបធ្វើឲ្យកិច្ចសហការក្លាយជារឿងដ៏ស័ក្កិសមបំផុតនៅលើកំពូលស្មាតហ្វូន OPPO Find X5 Pro ស៊េរីថ្មីចុងក្រោយបង្អស់។ ហើយចំពោះកិច្ចសហការនេះ OPPO និង Hasselblad បានប្រតិបត្តិការ Software ទៅលើ ប្រព័ន្ធចាក់ពណ៌ (Master Filter), ស្ទីលប៊ូតុងថត Hasselblad មានពណ៌ទឹកក្រូចដែលប្រៀបបានដូចនឹងពណ៌ប្រ៊េន HERMES និង ឡានស្ព័ត Lamborghini មុខងារ X-Pan Mode ដែលមានប្រយោជន៍ខ្លាំងបំផុតសម្រាប់ការថតប្រចាំថ្ងៃ និង សំឡេងចុចថតដូចគ្នាបេះបិតទៅនឹងកាមេរ៉ាម៉ាក Hasselblad ដែលធ្វើឲ្យអ្នកប្រើប្រាស់កាន់តែមានអារម្មណ៍សម្បូរបែប និងអស្ចារ្យជាងមុនទ្វេដង ជាពិសេសរូបភាពនីមួយៗអាចបង្ហាញពីកម្រិតរូបភាពបែបអាជីពយ៉ាងពិតប្រាកដមែន។
តោះ ត្រៀមខ្លួនបង្កើតអនាគតក្នុងពេលបច្ចុប្បន្នជាមួយកំពូលស្មាតហ្វូនដែលល្អបំផុតរបស់ OPPO គឺ OPPO Find X5 Pro 5G ! ជួបគ្នាក្នុងពេលឆាប់ៗនេះ… សម្រាប់ព័ត៌មានលម្អិតបន្ថែមរបស់កំពូលស្មាតហ្វូននេះសូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO៕