ទីបំផុត Mik ចេញមុខបកស្រាយហើយ ក្រោយផ្ទុះរឿងបង្កាត់ស្នេហ៍ជាមួយតារាស្រីរូបនេះ
Mik Thongraya តារាប្រុសវ័យ ២៩ ឆ្នាំ ដែលជាកូនកាត់ថៃ-ដាណឺម៉ាក មានមុខមាត់ស្រស់សង្ហា ជាពិសេសមានទេពកោសល្យ និងសមត្ថភាពសម្តែងគួរឱ្យស្ងើចសរសើរ។
បើនិយាយពីរឿងស្នេហាវិញ ក្រោយពេលបែកពីតារាស្រី Bow Maylada គេសង្កេតឃើញថាតារាប្រុសរូបនេះហាក់មិនទាន់រកអ្នកស្អំបេះដូងថ្មីនៅឡើយទេ ដោយគិតតែពីធ្វើការតែមួយមុខ។
យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ មានលេចឮពាក្យចចាមអារ៉ាមថា Mik កំពុងបង្កាត់ភ្លើងស្នេហ៍ស្ងាត់ៗ ជាមួយតារាស្រីរួម Preaw Tussaneeya ដែលជាតារាសម្តែងរួមដំបូលប៉ុស្តិ៍លេខ ៧ ដូចគ្នា។
ក្រោយទុកឱ្យពាក្យចចាមអារ៉ាមសាយភាយមួយរយៈ ពេលនេះ Mik បានបកស្រាយហើយថា៖ «តាមពិតទៅរឿងសម្ពន្ធភាពនេះ គឺកើតឡើងសោយភាយ ដោយសារពួកយើងជាគូដែលមហាជនចាប់គូ តែវាក្លាយជាពិតឬអត់ គឺអាស្រ័យតាមពេលវេលា និង សាមីខ្លួនទាំងសងខាង តែចំពោះពួកយើងទាំងពីរ គឺម្នាក់ៗសុទ្ធសឹងតែផ្តោតលើការងាររៀងៗខ្លួន ហើយនិយាយរាប់អានគ្នា ត្រឹមជាបងប្អូនសិន។ មិនតែប៉ុណ្ណោះ បើនិយាយពី Preaw សម្រាប់ខ្ញុំ គឺត្រូវចិត្តខ្ញុំណាស់ ទាំងរូបសម្បត្តិ អត្តចរិត និស្ស័យ និយាយរួមទៅ នាងជាមនុស្សគួរឱ្យស្រឡាញ់»។
«តែពេលនេះ ខ្ញុំនៅរីករាយនឹងការប្រើជីវិតខ្លួនមួយសិន ហើយក៏គិតតែពីធ្វើការតែមួយមុខ ហើយអាចនិយាយបានថា បណ្តោយតាមពេលវេលាសិនចុះ ថានឹងប្រែប្រួលពេលណា ក៏នឹងបង្ហាញឱ្យឃើញពេលហ្នឹង»៕