លាក់ជិតល្អណាស់! Prang សំងំព្យាបាលជំងឺមួយនេះ តែម្នាក់ឯងអស់ជាង ៦ ខែ
ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានរឿងភាគថៃ មុខជាបានស្គាល់ច្បាស់ Prang Kannarun តារាស្រីរូបស្រស់ដែលកំពុងទទួលបានការគាំទ្រខ្លាំង ជាពិសេសមានស្នាដៃរឿងល្បីៗជាច្រើន។
ថ្មីៗនេះ ស្រាប់តែ Prang ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងព្រួយបារម្ភជាខ្លាំង ដោយនាងបានបង្ហោះរូបស្នាក់នៅមន្ទីរពេទ្យ កំពុងសម្រាកព្យាបាលជំងឺតែម្នាក់ឯង។
ឃើញបែបនេះអ្នកគាំទ្រក៏បានសួរថា៖ «តើ Prang កំពុងព្យាបាលជំងឺអ្វីដែរ?»។
Prang ក៏បានឆ្លើយថា៖ «Prang កើតជំងឺ SLE ឬ Systemic Lupus Erythematosus ដែលជាជំងឺប្រព័ន្ធការពាររាងកាយ វាយប្រហារជាលិកា និងសរីរាង្គដែលមានសុខភាពល្អ នៅក្នុងខ្លួន ដោយខុសប្រក្រតី។ កើតជំងឺនេះមកជាង ៦ ខែហើយ តែពេលនេះធូរស្រាលជាង ៩០ ភាគរយហើយ មិនបាច់បារម្ភទេណា»។
«ហើយនេះគឺជាការព្យាបាលដោយប្រើ UVL ដែលការព្យាបាលដោយប្រើប្រាស់ពន្លឺ ហើយក៏បានធ្វើឱ្យ Prang បានប្រសើរជិតជាសះស្បើយផងដែរ»៕