ស្លុ-.តចិត្ត! បង្ហាញស្ថានភាពជីវិតរបស់លោក Shinzo Abe ក្រោយត្រូវគេបា-..ញ់ប្រហា-រ
ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់មហាជន ដោយនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២២ នេះ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាំងឈាម ក្រោយដួលសន្លប់ពេលកំពុងថ្លែងសុន្ទរកថា នៅ ភាគខាងលិច នៃទីក្រុង Nara។
ក្នុងនោះ បើតាមព័ត៌មានបានឱ្យដឹងថា ខ្មាន់កាំភ្លើងក៏ត្រូវបានគេឃាត់ខ្លួនបានភ្លាមៗនៅកន្លែងកើតហេតុផងដែរ ដោយកាំភ្លើងដែលគេប្រើបង្កហេតុ គឺជាកាំភ្លើងកែច្នៃ។ ចំណែក Shinzo Abe ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យភ្លាមៗតាមរយៈឧទ្ធម្ភាគចក្រ ដែលអាការៈលោកក៏ត្រូវបានគេទម្លាយឱ្យដឹងថ្មីៗនេះដូចគ្នា។
ខណៈទៅដល់មន្ទីរពេទ្យ ចូលការសង្រ្គោះបន្ទាន់ គេបានឱ្យដឹងថា លោក Shinzo Abe មិនមានសញ្ញាជីពចរមួយណា ដែលបង្ហាញពីភាគរយសង្ឃឹមនៃការមានជីវិតរស់ឡើយ តែគេក៏នៅតែបន្តសង្គ្រោះយ៉ាងអស់ពីសមត្ថភាព បើទោះបីជាគ្មានសង្ឃឹមក៏ដោយ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រពិតជាតក់ស្លុតមិនតិចនោះទេ គេមានតែបន់ស្រន់សូមឱ្យមានអភិនិហារ ជួយឱ្យ Shinzo Abe មានសង្ឃឹមឡើងវិញ៕