ចំបក់ហោះសមាគមទេសចរណ៍ដ៏ពេញនិយម នៅស្រុករវៀង
អ្នកទេសចរមួយចំនួន មិនបានដឹង ពីរមណីយដ្ឋានធម្មជាតិ សមាគមទេសចរណ៍ ចំបក់ហោះនេះឡើយ ។ សហគមន៍ព្រៃឈើ ចំបក់ហោះនេះ គ្របដណ្តប់លើផ្ទៃដីទំហំ ១ ៥៨៥ ហិកតា ដែលមានទីតាំងស្ថិតនៅក្នុងភូមិភ្នំដែក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ មានចម្ងាយប្រមាណជា៧៦ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ ។
នៅទីនោះ មានល្បែង ទោងហោះ ផ្ទះសំណាក់លើដើមឈើ ទស្សនាសត្វព្រៃ និង ដើមឈើធំៗ ដោយដើមឈើទាំងនោះសុទ្ធតែមានដាក់ឈ្មោះទៀតផង និង ការជិះទោងហោះមើលព្រៃឈើធំៗ នៅក្នុងបរិវេណនោះ ។
ចំបក់ហោះ បានក្លាយជាទីពេញនិយមសម្រាប់ក្រុមអង្គការក្រៅរដ្ឋាភិបាល និង សមាគមនានា ដែលមកកម្សាន្តលក្ខណៈជាក្រុម ព្រមទាំងភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកស្រួបយកខ្សល់អាកាស ដ៏បរិសុទ្ធ និង ស្តាប់សំឡេងសត្វព្រៃផងដែរ ៕
ដោយ៖សុថាត់