ម្នាក់ទៀតហើយ! តារាកំប្លែងថៃ Pongneng បានបាត់បង់ជី-វិ.តយ៉ាងរ-ន្ធ.ត់ ដោយសារតែជំងឺមួយនេះ
ថ្មីៗនេះ មហាជនមិត្តនៅក្នុងសិល្បៈស្លុតចិត្ត និង សោកស្តាយជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងថាតារាកំប្លែងល្បីឈ្មោះរបស់ថៃ គឺលោក Pongneng Chernyim បានបាត់បង់ជីវិតចាកចោលគ្រួសារដោយគ្មានថ្ងៃត្រឡប់នៅអាយុ ៥៩ ឆ្នាំនេះ។
បើតាមការទម្លាយឱ្យដឹងពីសាច់ញាតិរបស់តារាកំប្លែងរូបនេះថា កន្លងមកតារាកំប្លែងរូបនេះមានជំងឺក្រលៀន លុះដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២ លោកចាប់ផ្តើមមានអាការធ្ងន់ត្រូវបញ្ជូនមកមន្ទីរពេទ្យភ្លាមៗ តែអំឡុងពេលព្យាបាលហាក់មិនបានធូរស្បើយឡើយ រហូតបណ្តាលឱ្យបាត់បង់ជីវិតតែម្តង។
យ៉ាងណាមិញ ចំពោះដំណឹងបាត់បង់ជីវិតរបស់តារាកំប្លែងប្រុសលោក Pongneng Chernyim វាពិតជាធ្វើឱ្យមហាជន និង អ្នកសិល្បៈជាច្រើនបានសបង្ហោះសាររំលែកទុក្ខ និង សោកស្តាយស្ទើរគ្រប់គ្នា ព្រោះត្រឹមតែមួយរំពេចភ្នែកត្រូវបាត់បង់បុគ្គលដែលមានទេពកោសល្យម្នាក់ទៀតដោយគ្មានថ្ងៃត្រឡប់ទៅវិញ៕