(វីដេអូ) កក្រើកឆាក! គ្រូពេទ្យ ស៊ីម ច័ន្ទពន្លឺ ដាក់មួយបទនេះក្នុងវគ្គ Green Miles គណៈកម្មការអង្គុយកៅអីលែងជាប់
មហាជនអ្នកតាមដានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានជ្រាបហើយថាកម្មវិធីបានឆ្លងកាត់ការប្រឡងជាច្រើនសប្ដាហ៍មកហើយ ដែលធ្វើការជម្រុះចម្រាញ់យកបេក្ខភាពឆ្នើមជាបន្តបន្ទាប់ ដោយមកពេលនេះនៅសល់បេក្ខភាព ៣០ រូបដែលបានបន្តដំណើរក្នុងវគ្គ Green Miles។
យ៉ាងណាមិញ នៅយប់ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ នេះ កម្មវិធីបានឈានដល់វគ្គ Green Miles ហើយ ដែលក្នុងវគ្គនេះកម្មវិធីបានរៀបចំឱ្យបេក្ខជនជើងខ្លាំងទាំង ៣០ រូបនោះ ត្រូវធ្វើការប្រកួតប្រជែងបង្ហាញសមត្ថភាពរៀងៗខ្លួនលើឆាកតន្រ្តីដ៏អស្ចារ្យ នៅពីមុខគណៈកម្មការ និង ទស្សនិកជនផ្ទាល់រាប់ពាន់នាក់ផងដែរ។
ដោយឡែក ក្នុងចំណោមបេក្ខភាពទាំង ៣០ រូបនេះ មហាជនអ្នកគាំទ្រកំពុងផ្ទុះចាប់អារម្មណ៍ខ្លាំងចំពោះបេក្ខភាព ស៊ីម ច័ន្ទពន្លឺ បង្ហាញសមត្ថភាពក្នុងវគ្គនេះដោយបានលើកយកបទបែបរ៉ុក គឺបទ «កូនខុសហើយ» ច្រៀងឡើងកក្រើកឆាក ធ្វើឱ្យទស្សនិកជនស្រែកហ៊ោលោតតាមបទចម្រៀង ជាពិសេសគណៈកម្មការទាំងបួន ក៏អង្គុយលើកៅលែងជាប់ស្រែកហ៊ោរាំតាមផងដែរ។
ជាមួយគ្នានោះ ចំពោះការបង្ហាញសមត្ថភាពរបស់បេក្ខភាពដ៏ឆ្នើមរូបនេះ ក៏បានធ្វើឱ្យគណៈកម្មការបញ្ចេញមតិសរសើរពេញៗមាត់ និង ផ្ដល់លទ្ធផលឱ្យលោកឆ្លងទៅវគ្គ Live Show ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖