កម្ពុជា ចាប់តាំងពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ មានការកើតឡើងជំងឺកូវីដ-១៩ សាឡើងវិញ និង ត្រូវបានរកឃើញឆ្លងជារៀងរាល់ថ្ងៃ គួរឱ្យព្រួយបារម្ភ។
ទន្ទឹមនោះ ថ្មីៗនេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីការរកឃើញការចរាចរនៃពពួកអូមីក្រុងបម្លែងថ្មី BA.4 និង BA.5 ដែលមានសមត្ថភាពឆ្លងលឿនជាងពពួកអូមីក្រុងមុនៗ (ដូចជា BA.1 និង BA.2 ជាដើម) នាំឱ្យមានកំណើនឡើងនូវចំនួនករណីឆ្លងទាំងក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និង នៅលើសកលលោក ខណៈពពួកបំប្លែងថ្មីនេះ មានលទ្ធភាពអាចបញ្ច្រៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បានងាយស្រួលជាងមុន ដែលធ្វើឱ្យភាពស៊ាំរបស់បុគ្គល ឆាប់ធ្លាក់ចុះលឿនជាងមុន។
បន្ថែមលើសពីនេះ ក្រសួងក៏បានបញ្ជាក់ឱ្យដឹងទៀតថា ចំពោះអ្នកជំងឺឆ្លងអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពីប្រភេទវីរុស កូវីដ-១៩ ជំនាន់មុនៗនោះទេ ដែលរោគសញ្ញារបស់វាមានដូច ជា ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀងទៅនឹងជំងឺផ្តាសាយធម្មតា៕
សូមអានសេចក្ដីលម្អិតរបស់ក្រសួងនៅខាងក្រោម ៖