ខួបកំណើត Pettie ស្រាប់តែ Dan រៀបរាប់ពាក្យក្នុងចិត្តដ៏កក់ក្តៅទាំងនេះ អ្នកគាំទ្រដឹងហើយរមួលខ្លួន
តារាចម្រៀង និង សម្ដែងលោក Dan និង នាង Pettie គឺជាគូស្នេហ៍ Gold មួយគូទៀតហើយ ដែលមហាជនអ្នកគាំទ្រក្នុង និង ក្រៅកំពុងតែចាប់ក្រសែភ្នែកទន្ទឹងរង់ចាំមើលតែថ្ងៃចូលរោងការរបស់អ្នកទាំងពីរតែប៉ុណ្ណោះ ព្រោះថាអ្នកតារាស្រីប្រុសគូនេះមានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំមកហើយ។
ជាធម្មតាគូស្នេហ៍នេះ តែងបានធ្វើឱ្យមហាជនរម៉ិករមួលខ្លួនតាមដោយសារតែភាពផ្អែមល្ហែមរបស់ពួកគេ។ តួយ៉ាងកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ គឺជាថ្ងៃខួបកំណើតតារាស្រី Pettie ជាសង្សារ។ ក្នុងនោះតារាប្រុស Dan បានកាន់ដៃសង្សារទៅហូបអាហារពេលល្ងាចនៅភោជនីយដ្ឋានមួយកន្លែង ដោយបានរៀបចំយ៉ាងរ៉ូមែនទិក។
ក្នុងឱកាសខួបកំណើតសង្សារនោះ តារាប្រុស Dan ក៏បានរៀបចំ Surprise ដល់សង្សារដោយនំខេកយ៉ាងស្រស់ស្អាត។ លើសពីនោះ លោក Dan ក៏បានសរសេរសារយ៉ាងផ្អែមមួយឃ្លាទៅកាន់តារាស្រី Pettie ថា ៖ «អរគុណព្រហ្មលិខិតដែលធ្វើឱ្យបងកើតមកបានស្គាស់អូន សម្រាប់ថ្ងៃស្អែកទៅជាយ៉ាងណាបងមិនដឹងឡើយ សំខាន់ដឹងត្រឹមថានៅថ្ងៃនេះបងស្រឡាញ់អូនជាងថ្ងៃម្សិលមិញក៏គ្រប់គ្រាន់ហើយ។ រីករាយថ្ងៃកំណើតណាអូនសម្លាញ់»។ ជាមួយនឹងពាក្យផ្អែម រូបភាពថតស្និទ្ធស្នាលគ្នានេះ ពិតនាំឱ្យមហាជនជាច្រើនចូលទភបញ្ចេញមតិជូនពរ និង សម្ដែងការពេញចិត្តគ្រប់ៗគ្នា៕