ផ្ទុះការបញ្ចេញមតិព្រាត ពេលឃើញរូប សោភា ទេពី មួយសន្លឹកលើហ្វេសប៊ុក ដូច Edit ឱ្យចេញចង្កេះរាងរៀវ
តារាចម្រៀងស្រីវ័យក្មេង ញឹមសួន សោភាទេពី កំពុងជាទីចាប់អារម្មណ៍របស់មហាជនអ្នកគាំទ្រតាមរយៈទេពកោសល្យសិល្បៈ ទឹកដមសំឡេងផ្អែមពីរោះ ជាពិសេសរូបរាងមុខមាត់ដ៏ស្រស់សោភារបស់នាង។
ឆ្នាំ ២០២២ នេះដែរ តារាចម្រៀងសាច់សខ្ចី សោភា ទេពី បានឈានចូលវ័យ ១៩ ឆ្នាំហើយ ដែលគ្រាន់តែចូលវ័យ ១៩ ឆ្នាំនេះភ្លាម ស្រីស្អាត ទេពី កាន់តែស្រស់ស្អាត និង មានសាច់ឈាមទ្រលុកទ្រលន់គួរឱ្យក្នាញ់ផងដែរ។
ជាមួយរូបសម្រស់ដ៏ស្រស់ស្អាតនេះដែរ គេតែងឃើញ សោភា ទេពី បង្ហោះរូបថតបង្អួតពីសម្រស់នៅលើបណ្ដាញសង្គមជារឿយៗ ដែលរូបថតនាងហាក់ឆក់បានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីសំណាក់មហាជន ជាពិសេសអ្នកគាំទ្រនាងផ្ទាល់ ជាមួយនឹងការតុបតែងខ្លួនរំលេចភាពសិចស៊ី បញ្ចេញសម្រស់ដើមទ្រូងទ្រលុកទ្រលន់នោះ។
យ៉ាងណាមិញ ថ្មីៗនេះទៀតតារាចម្រៀងស្រីវ័យក្មេងដែលទើបឈានចូលវ័យ ១៩ ឆ្នាំ សោភា ទេពី ក៏ទើបតែបានបង្ហោះរូបភាពថ្មីប៉ុន្មានសន្លឹកទៀតចូលបណ្តាញសង្គមហ្វេសប៊ុក ដែលលើលនេះហាក់ប្លែកខុសពីមុន ដោយនាងបានបង្ហោះក្នុងឈុតជាទាហានស្រីដ៏រឹងមាំម្នាក់។
តាមរយៈការបង្ហោះរូបនោះ តារាស្រីវ័ក្មេងរូបនេះបានរៀបរាប់ផងដែរថា ៖ «ការងារប្រចាំជីវិតរបស់ខ្ញុំ ដែលនាងខ្ញុំស្រឡាញ់ជាទីបំផុត»។ ជាមួយការបង្ហោះរូបក្នុងឈុតជាទាហាននេះដែរ មហាជនអ្នកគាំទ្រ និង បណ្តាមិត្តក្នុងហ្វេសប៊ុក បានផ្ទុះការចាប់អារម្មណ៍មិនធម្មតាទេ និង បានសរសើរថានាងមើលទៅស្រស់ស្អាត ហើយមានរាងរៅសមសួនណាស់។
ខណៈមានការសរសើរផ្ទុះឡើងនោះដែរ ក៏មានការចាប់អារម្មណ៍ទៅលើរូបឈរមួយសន្លឹកដំបូងរបស់តារាស្រីវ័យក្មេង សោភា ទេពី ផងដែរ ដែលគេមើលទៅរូបថតតារាស្រីរូបនេះ ហាក់មានការ Edit បន្ថែមលើរូបនោះ ដើម្បីឱ្យឃើញមានរាងកាន់ស្អាត រហូតផ្ទុះការបញ្ចេញមតិព្រោងព្រាតពីបណ្តាមិត្តអ្នកលេងហ្វេសប៊ុក៕