នៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២ នេះ តាមរយៈសារព័ត៌មានបរទេស Bloomberg បានបញ្ជាក់ឱ្យបានដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានតេស្តឃើញវិជ្ជមានកូវីដ-១៩។
ក្នុងនោះ បើតាមការបញ្ជាក់របស់លេខាធិការសារព័ត៌មានសេតវិមាន លោក Karine Jean-Pierre បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោក បៃដិន ដែលបានធ្វើតេស្តវិជ្ជមានកាលពីព្រឹកថ្ងៃព្រហស្បតិ៍ គឺមានរោគសញ្ញាស្រាលណាស់ ហើយបានចាប់ផ្តើមប្រើថ្នាំ Paxlovid។
គួររំឭកផងដែរថា កាលពីថ្ងៃ ២០ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ លោកប្រធានាធិបតី Biden បានបញ្ជាក់នៅក្នុងសុន្ទរកថា លោកមានជំងឺមហារីក។ លោក បានថ្លែងបែបនេះពេលទស្សនកិច្ចអតីតរោងចក្រថាមពលធ្យូងថ្មនៅ Somerset រដ្ឋ Massachusetts ដើម្បីពិភាក្សាអំពីបទបញ្ជាប្រតិបត្តិថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕
ប្រភព ៖ FoxNews