ទើបដឹង តាមពិតមុនចាប់អាជីពសម្ដែង តារាជើងចាស់ Penpak ធ្លាប់ធ្វើការផ្នែកនេះ
តាមធម្មតាស្រ្តីដែលមានវ័យចំណាស់អាយុ ៦១ ឆ្នាំ ត្រូវបានក្មេងៗស្រករក្រោយហៅថា លោកយាយ បាត់ទៅហើយ ព្រោះតែគេគិតថា វ័យចំណាស់ អាចនឹងរៀបការ សាងគ្រួសារ មានកូនមានចៅពេញផ្ទះ ប៉ុន្ដែតារាជើងចាស់ Penpak វិញ គឺហាក់បីដូចជាផ្ការីកដែលមិនចេះរោយ ពោលគឺនៅតែស្រស់បំព្រងក្នុងអាជីពសិល្បៈគ្រប់ជំនាន់។
តារាសម្ដែងជើងចាស់ថៃ Penpak Sirikul បើទោះបីជាបច្ចុប្បន្នអ្នកស្រីមានអាយុជិត ៦១ ឆ្នាំក៏ពិតមែន ប៉ុន្ដែសម្បុរស្បែក មុខមាត់របស់អ្នកស្រី សភ្លឺម៉ដ្ឋរលោងស្រមោចវារលើជ្រុះ គ្មានឃើញស្នាមផ្នត់ជ្រីវជ្រួញសោះ សូម្បីតែរាងរៅក៏ស្អាតមាំមួន។ ចំណែកឯ ម៉ូដសក់ក៏លេងស្ទីលប្ដូរពណ៌មិនចាញ់ក្មេងៗជំនាន់ក្រោយៗប៉ុន្មានទេ រហូតនាំឱ្យមហាជនតែងសរសើរមិនដាច់ពីមាត់។
ឃើញលេងស្ទីលថ្មីៗ និង ស្រស់ស្អាតប្លែកនេះ មហាជនខ្លះហាក់ពុំធ្លាប់ដឹងទេថា លោកស្រី Penpak Sirikul មុនក្លាយជាតារាសម្ដែង គឺលោកស្រីជា Super Model ល្បីឈ្មោះម្នាក់ ដែលតែងចេញលើទស្សនាវដ្តីទំព័រមុខរហូត និង ក្រោយមកលោកស្រី ក៏ក្លាយជាតារាសម្ដែងស្រីម្នាក់ដែលល្បីកក្រើកក្នុងអំឡុងឆ្នាំ ២០០០។
យ៉ាងណាមិញ ថ្មីៗនេះ លោកស្រី បានបង្ហោះរូបភាព គ្រាដែលលោកស្រីនៅមានអាជីពជាតារាបង្ហាញម៉ូដ គឺមើលទៅ ឃើញថាស្រស់ស្អាតខ្លាំង ធ្វើឱ្យមហាជនទ្រាំអត់សរសើរមិនបាន៕ សូមទស្សនារូបភាពរបស់តារាជើងចាស់ Penpak Sirikul កាលពីប្រកបរបរជាអ្នកបង្ហាញម៉ូដខាងក្រោម៖